បងប្អូនទទួលបានការចាក់វ៉ាក់សាំងលើកទី២នៅតំបន់ អភិវឌ្ឍន៍បឹងជង្រុកសម្ដេចតេជោឈ្នះឈ្នះស្រុកម៉ាឡៃ

នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២១នេះឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៥១ លោក យ៉ាង គឹមហ៊ុយ អាជីវករ និងជាសប្បុរសជន ក្រុងប៉ោយប៉ែត ចុះពិនិត្យការចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍បឹងជង្រុក សម្ដេចតេជោ ឈ្នះឈ្នះស្ថិតនៅ ភូមិទួលប្រាសាទឃុំទួលពង្រស្រុកម៉ាឡៃខេត្តបន្ទាយមានជយ័ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ នៅទីនោះនិងពិនិត្យទិដ្ឋភាពទូទៅនៃការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុក ដូចជា ផ្លូវថ្នល់ ផ្ទះប្រជាពលរដ្ឋ សំណង់អគារសាលារៀន , ប៉ុស្ត៍សុខភាព , អគារស្នាក់ការកាកបាទក្រហម, អគារស្នាក់ការគណបក្សឃុំ អាគារស្នាក់ការភូមិ, អគារប៉ុស្តិ៍នគរបាលនិង អគារស្នាក់ការអាវុធហត្ថ ជាដើម.។ល។FB_IMG_1630753384444 FB_IMG_1630753387555 FB_IMG_1630753399708 FB_IMG_1630753395858 FB_IMG_1630753422782 FB_IMG_1630753416219

You might like