ថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីជំរុញដំណើរការចាក់វ៉ាក់សាំងឲ្យបានគ្រប់ទៅតាមផែនការដែលរាជរដ្ឋាភិបាលបានកំណត់ និងឲ្យបានគ្រប់ៗគ្នា ។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរង ក្នុងនាមតំណាង ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃនិងលោកជំទាវ ដែលមានជាគ្រឿងឧបភោគ បរិភោគមួយចំនួន សម្រាប់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំង កងកម្លាំងប្រដាប់អាវុធ ដែលកំពុងមមាញឹកក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ៕

