ឯកឧត្តម​សាយ​ សំអាល់​អញ្ជើញទទួលជួបសំណេះ សំណាល​និងផ្តល់អនុសាស ន៍ដល់បេក្ខជនជ័យលាភីអាហារូបករណ៍ការ​អភិវឌ្ឍ​ន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន​.!!

ថ្ងៃចន្ទ១៤រោចខែស្រាពណ៍ត្រីស័ក​ ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី០៦ខែកញ្ញា​ ឆ្នាំ២០២១​ឯកឧត្តម សាយ សំអាល់​រដ្ឋមន្ត្រីក្រសួងបរិស្ថាន​បានទទួលជួបសំណេះសំណាល​ និងផ្តល់អនុសាសន៍ដល់បេក្ខជនជ័យលាភីអាហារូបករណ៍ការ​អភិវឌ្ឍ​ធនធានមនុស្សរបស់ប្រទេសជប៉ុន​(JDS-2020)ចំនួន២៦
នាក់មុននឹងប្អូនត្រូវចេញដំណើរទៅសិក្សានៅប្រទេសជប៉ុននាពេលខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្រ្ដីក៏បានថ្លែង​អបអរសាទរ​ចំពោះប្អូនៗ​អ្នកបន្តវេនដើម្បីជួយលើកស្ទួយដល់ប្រទេសជាតិនិងទទួលបានឱកាសអភិវឌ្ឍន៍សមត្ថភាព​ជាពិសេសឱកាសសិក្សាស្វែងយល់ផ្ទាល់នៅប្រទេសជប៉ុនអំពីភាពជោគជ័យ​ ភាពខ្លាំង​មានបទពិសោធន៍ល្អៗ​នៃប្រពន្ធ័រៀបចំសង្គម​ សេដ្ឋកិច្ច​ ឧស្សាហ៍​កម្ម​និងសហគ្រិនភាព​របស់ជប៉ុន។

បន្ថែមលេីសពីនេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏បានចែករំលែកបទពិសោធន៍នៅក្នុងការទៅសិក្សាក្រៅប្រទេស​ ជាពិសេសលើកទឹកចិត្តឱ្យប្អូនៗការខិតខំប្រឹងប្រែងរៀនសូត្រ​ដើម្បីអភិវឌ្ឍន៍លើសមត្ថភាពខ្លួនហើយថែម បង្កេីតទំនាក់ទំនងល្អៗជាមួយមិត្តបរទេស​ ស្គាល់ការវិវត្តន៍ពិភពលោក​បានស្គាល់ជប៉ុន​និងស្គាល់ខ្លួនឯង​ដេីម្បីយកចំណេះនិងជំនាញមកអភិវឌ្ឍន៍សង្គមជាតិកម្ពុជាផងដែរ៕FB_IMG_1630928782163 FB_IMG_1630928784381 FB_IMG_1630928839137 FB_IMG_1630928836650 FB_IMG_1630928803381 FB_IMG_1630928805989 FB_IMG_1630928808389

You might like