រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវការអភិវឌ្ឍន៍ផ្លូវ៣៧១ សម្រេចបិទការដ្ឋាន​សាងសង់​ស្ថានីយ​បូម​ទឹក​បឹង​ទំពន់

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​បិទ​កំណាត់​ផ្លូវ​ទំនប់​បឹង​ទំពន់លេខ៣៧១ នៅ​ត្រង់​ចំណុច ការដ្ឋាន​សាងសង់​ស្ថានីយ​បូម​ទឹក​បឹង​ទំពន់ ៣ ខែ ចាប់ពី​ថ្ងៃ​ទី ៦ ខែ​កញ្ញា​ដល់​ថ្ងៃទី ៥ ខែ​វិច្ឆិកា ឆ្នាំ ២០២១។

ការ​សម្រេច​បិទ​កំណាត់ផ្លូវ​ទំនប់​បឹងទំពន់​នេះ ដើម្បី​ការដ្ឋាន​សាងសង់​ស្ថានីយ​បូម​ទឹក​បឹង​ទំពន់ ៣ ខែ ដូចនេះ​ប្រជាពលរដ្ឋ​ត្រូវ​ពង្វាង​ផ្លូវ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ។ ក្នុង​ផែនការ​បិទ​ផ្លូវ​ទំនប់ និង​សាងសង់​ស្ថានីយ​បូម​ទឹក គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ជំនន់​ជន់​លិច​នៅ​តំបន់​ភូមិសាស្ត្រ ខណ្ឌ​មានជ័យ ទួលគោក សែន​សុខ និង​ពោធិ៍​សែនជ័យ។

រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​សាងសង់​ស្ថានីយ​បូម​ទឹក​បឹង​ទំពន់​បន្ថែម ដោយ​បំពាក់​ម៉ូទ័រ​ទំហំ ១ ម៉ែត្រ ២ គ្រឿង មាន​សមត្ថភាព​បូម​ទឹក ៦ ម៉ែត្រ​គូប​ក្នុង ១ វិនាទី ដែល​ដំណើរ​ការ​សាងសង់​នេះ​ឈាន​ដល់​ដំណាក់​កាល​កាត់​សាច់​ផ្លូវ ដើម្បី​បង្កប់​បំពង់​បូម​ទឹក ៣ ខ្សែ នៅ​ក្រៅ​ផ្លូវ​លេខ ៣៧១៕FB_IMG_1630943401217 FB_IMG_1630943405232

You might like