សម្ព័ន្ធដើម្បីសន្តិភាពអញ្ជើញចុះសួរសុខទុក្ខនិងនាំវត្ថុអនុស្សាវរីយ៍ជូនដល់សមាជិកសមាជិកាគណបក្សប្រជាជខេត្តកំពង់ឆ្នាំង.!

ខេត្តកំពង់ឆ្នាំង ក្នុងឱកាសឯកឧត្តមលោកជំទាវនិងសមាជិកសមាជិកាក្រុម
ប្រឹក្សាគណបក្សប្រជាជនខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី 8ខែកញ្ញាឆ្នាំ 2021លោកជំទាវគ្រី សារ៉នអនុប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពនិងជាប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពសាខាខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថាដោយក្តីគោរពនិងនឹករឭកដល់ឯកឧត្តមលោកជំទាវជាប្រធានអនុប្រធាន សមាជិក សមាជិកាគណបក្សប្រជាជន ខេត្តកំពង់ឆ្នាំង ដែលកំពុងខិតខំបំពេញភារកិច្ចក្នុងការងារមនុស្សធម៌ក៏ដូចជាពង្រឹងសមត្ថភាពក្នុងការកសាងអភិវឌ្ឍន៍ខេត្តកំពង់ឆ្នាំងមួយឱ្យកាន់តែមានសោភ័ណ្ឌភាពល្អប្រសើរ
សម្ព័ន្ធដើម្បីសន្តិភាពបាននាំមកនៅជាវត្ថុអនុស្សាវរីយ៍ ដើម្បីចូលរួមសាកសួរសុខ
ទុក្ខ ដល់ឯកឧត្តមលោកជំទាវដែលកំពុងបំពេញភារកិច្ចក្នុងការងារគណបក្សជារៀងរាល់ថ្ងៃ។

បើទោះជាវត្ថុអនុស្សាវរីយ៍នៅពេលនេះតិចតួចក៏ ក៍ពិតមែនប៉ុន្តែវាជាសក្ខីភាព បញ្ជាក់ថារវាងសម្ព័ន្ធប្រជាជនដើម្បីសន្តិភាព និងគណបក្សប្រជាជនកម្ពុជា នៅតែមានទំនាក់ទំនងគ្នាមិនអាចកាត់ផ្ដាច់បាន ក្នុងការរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិក៏ដូចជាក្នុងខេត្តកំពង់ឆ្នាំងឱ្យរីកចម្រើនបន្តទៀត។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណដល់សម្ព័ន្ធប្រជាជនដើម្បីសន្តិភាពដឹកនាំដោយលោកជំទាវគ្រី សារ៉នដែលបានយកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខនិងនាំយកវត្ថុអនុស្សាវរីយ៍មកនៅពេលនេះបើទោះបីក្នុងកាលៈទេសៈដែលយើងជួបការលំបាករួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ19ក៏ពិតមែន ប៉ុន្តែ សម្ព័ន្ធប្រជាជនដើម្បីសន្តិភាព នៅមិនភ្លេចឆ្លៀតឱកាស មកចូលរួមសាកសួរសុខទុក្ខ ដល់សមាជិកសមាជិកា នៃគណបក្សដែលកំពុងតែមមាញឹកក្នុងការងារភារកិច្ចបច្ចុប្បន្ននេះ ហើយយើងនឹងសហការគ្នាដើម្បីចុះជួយប្រជាពលរដ្ឋ ចាស់ជារាស្ត្រីមេម៉ាយនិងក្មេងកំព្រាដែលកំពុងជួបការលំបាក ជាបន្តទៀតធ្វើយ៉ាងណាឲ្យពួកគាត់ រស់ដោយភាពកក់មានទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជាផងដែរ ។

វត្ថុអនុស្សាវរីយ៍ដែលបានប្រគល់ជូនឯកឧត្តម លោកជំទាវជាប្រធានអនុប្រធានសមាជិកសមាជិកានៅពេលនោះមានទឹកសុទ្ធ ក្រមា សារុង និងថវិកាមួយចំនួនផងដែរ៕FB_IMG_1631078385111 FB_IMG_1631078392494 FB_IMG_1631078399745 FB_IMG_1631078405779 FB_IMG_1631078414516 FB_IMG_1631078417906 FB_IMG_1631078427400

You might like