ឯកឧត្តមហួត សារឹមអនុរដ្ឋលេខាធិការបានដឹកនាំគណៈ កម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃថែទាំផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទDBST ចំនួន០២គម្រោង.!!

ថ្ងៃ អង្គារ ១កើត និងថ្ងៃពុធ២កើតខែ ភទ្របទ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧-០៨ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមហួត សារឹមអនុរដ្ឋលេខាធិការតំណាងឯកឧត្តមបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទនិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអញ្ជើញចុះត្រួតពិនិត្យនិងវាយតម្លៃការងារថែទាំជាប្រចាំ​ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBSTចំនួន០២គម្រោង ដូចខាងក្រោម៖
-គម្រោងទី១ ៖ ការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ៦ ខ្សែ ប្រវែងសរុប ១២៦ ៣២០ ម៉ែត្រ ទទឹងខ្នងលីមានប្រវែងពី ៥ ម៉ែត្រទៅ ៦ ម៉ែត្រ ស្ថិតនៅក្នុងស្រុកមោងឫស្សី ស្រុករុក្ខគិរី ស្រុកសង្កែ ស្រុកថ្មគោល និងស្រុកបាណន់ ខេត្តបាត់ដំបង ។

-គម្រោងទី២ ៖ ការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០៥ខ្សែប្រវែងសរុប៦២០០០
ម៉ែត្រទទឹងមានប្រវែងពី៥
ម៉ែត្រទៅនិង៦ម៉ែត្រនិងមានបំពាក់ស្លាកសញ្ញាចរាចរណ៍គ្រប់ប្រភេទចំនួន ៥០៤ស្លាកលើផ្លូវសរុបចំនួន៧៧ខ្សែស្ថិតនៅក្នុងស្រុកអូរជ្រៅស្រុកថ្មពួកស្រុក
មង្គលបុរីស្រុកភ្នំស្រុកនិងស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ។

គម្រោងទាំង២ខាងលើនេះអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ។

ជាលទ្ធផលគណៈកម្មការអន្តរក្រសួងបានឯកភាពនិងទទួលយកថាពិតជាបានធ្វើការថែទាំផ្លូវទាំង២ គម្រោងខាងលើនេះប្រាកដមែន៕FB_IMG_1631081516832 FB_IMG_1631081538761 FB_IMG_1631081544961 FB_IMG_1631081548494

You might like