ថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២១
នេះឯកឧត្តមកអ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាមបានដឹកនាំក្រុមការងារចុះពិនិត្យតាមភូមិមួយចំនួនក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បី ធ្វើការអភិវឌ្ឍ ។
តាមមន្ត្រីរដ្ឋបាល ខេត្តកំពង់ចាម ឲ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យមើល នៅតាមភូមិសាស្ត្រមួយចំនួន ក្នុងសង្កាត់បឹងកុក ជាពិសេស គឺផ្ដោតទៅលើស្ថានភាពផ្លូវ និងប្រព័ន្ធបង្ហូរទឹក ផងដែរ ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា ផ្លូវមួយចំនួន ក្នុងសង្កាត់បឹងកុក បច្ចុប្បន្ន កំពុងធ្វើការស្ថាបនា ជាផ្លូវក្រាលបេតុង ដែលមានប្រវែង ប្រមាណជាង ១.៥០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹក ផងដែរ ស្ថិតនៅក្នុងសង្កាត់បឹងកុក ។
ក្នុងនោះផ្លូវក្រាលបេតុង១ខ្សែប្រវែងជាង ១.៣០០ម៉ែត្រទទឹង៦ម៉ែត្រនិង១ខ្សែ ទៀតប្រវែងជាង២០០ម៉ែត្រទទឹង៥ម៉ែត្រនិងត្រូវស្ថាបនាលូរំដោះទឹកប្រវែងជាង ១.០០០ម៉ែត្រនិងលូដែលត្រូវជួសជុល ប្រវែងជាង ៤០០ម៉ែត្រផងដែរ ។ ដោយគម្រោងផ្លូវទាំង ២ខ្សែនេះ ប្រើប្រាស់ថវិកា ឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តកំពង់ចាម ។
មន្ត្រីរដ្ឋបាលខេត្តបានបន្តថា ទន្ទឹមនិងការអភិវឌ្ឍផ្លូវ និងលូកំពុងស្ថាបនានេះ លោកអភិបាលខេត្តបានចុះពិនិត្យដោយផ្ទាល់ នឹងមានគម្រោងបន្តស្ថាបនាផ្លូវបេតុងបន្ថែមទៀតនៅក្នុងសង្កាត់បឹងកុក នាពេលខាងមុខនេះ ៕

