ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យមើលដំណើរការសង់ផ្ទះ២ខ្នង.!

ថ្ងៃទី៨ ខែកញ្ញាឆ្នាំ២០២១នេះ
ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្តម អម សុភា ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាបានអញ្ជើញចុះពិនិត្យមើលដំណើរការសង់ផ្ទះ២ខ្នងដែលជាអំណោយរបស់សម្តេចកិតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសាងសង់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងសម្រាប់ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះកន្លងមកនៅស្រុកទឹកផុស។ផ្ទះដែលមានកំពុងសាងសង់នេះចំនួន២ខ្នង មានទំហំ៧ម៉ែត្រ គុណ ៥ម៉ែត្រ មានផ្ទះបាយប្រវែង៣ម៉ែត្រ បានដំណើរកាសាងសង់បានប្រមាណជាង៧០ភាគរយ ដែលជាអំណោយរបស់សម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្រាប់ផ្តល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះនៅស្រុកទឹកផុស។

ដោយឡែកឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងផ្តល់ជូនអណ្តូងទឹកបង្គន់អនាម័យនិង ផ្តល់ដីសម្បទានសង្គមកិច្ច ដែលមានទំហំ៣០ម៉ែត្រ គុណនិង៤០ម៉ែតនិងដីបង្ករបង្កើនផល១ហិកតានិងទទួលបានផ្ទះនិងដីសម្បទានសង្គមកិច្ចនេះ គឺជាគ្រួសារក្រីក្រ មានផ្ទះដែលសង់លើដីបងប្អូននៅស្រុកទឹកផុសត្រូវបានភ្លើងឆេះខ្ទេចបន្ថែមផងដែរ ។FB_IMG_1631112408610 FB_IMG_1631112411905 FB_IMG_1631112417700

You might like