អភិបាលខេត្តកំពង់ឆ្នាំងបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ៣៣៥គ្រួសារ ក្នុងតំបន់បិទខ្ទប់នៅស្រុកកំពង់លែង.!

កំពង់ឆ្នាំង៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងសហការី បានចុះជួបសំណេះ សំណាល សាកសួរសុខទុក្ខ និងនាំអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ចំនួន៣៣៥គ្រួសារស្ថិតនៅក្នុងតំបន់ដែលបិទខ្ទប់ក្នុងឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលជានិច្ចកាលសម្ដេច ឯកឧត្តម តែងគិតគូរសុខទុក្ខប្រជាពលរដ្ឋក្នុងអំឡុងពេលនៃការរីករាលដាលនៅជំងឺកូវីដ-១៩ និងបានផ្តល់ នូវស្បៀងអាហារជាច្រើនដល់រដ្ឋបាលខេត្តសម្រាប់នាំយកចាត់ចែងផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលទទូលរងផលប៉ះពាល់នៃការរីករាលដាលនៃជម្ងឺជំងឺកូវីដ-១៩ នៅទូទាំងខេត្តកំពង់ឆ្នាំង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានដោយអនុវត្តវិធានការដែលអាជ្ញាធរបានដាក់ចេញ ក៏ដូចជាអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ និង ទៅចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា។
អំណោយដែលឯកឧត្តមបាននាំយកមកធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ក្នុងឃុំសំរោងសែនទាំង៣៣៥គ្រួសារ១គ្រួសារៗទទូលបានអង្ករ ២៥គីឡូក្រាម,មីជាតិ០១កេសទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ត្រីខ១យួរ៕FB_IMG_1631182146055 FB_IMG_1631182154176 FB_IMG_1631182156873 FB_IMG_1631182151280 FB_IMG_1631182162750

You might like