នារសៀលថ្ងៃពុធ ២កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ រួមនិងលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯកឧត្តម ខៀវ ចាន់រ៉ា អគ្គលេខាធិការរង ទទួលបន្ទុកការងារទេសន្តរប្រវេសន៍ បាននាំយកនៅសម្ភារៈ បរិក្ខាអនាម័យមួយចំនួន មានដូចជាអាកុល៣កាន (ស្មើចំនុះ៩០លីត្រ) ម៉ាស់៦កេសធំ (ស្មើនឹងចំនួន១៥,០០០ម៉ាស់) និងដបបាញ់អាកុល(ចំនួន២០០ដប) ជូនដល់នគរបាលនៃការិយាល័យអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតក្នុងការ គាំទ្រប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ស្របតាមការណែនាំពីប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និក្រសួងសុខាភិបាល “៣ កុំ ៣ ការពារ”និងការចូលរួមចាក់វ៉ាក់សាំង ។ អញ្ជេីញចូលរួមអមដំណើរ ថ្នាក់ដឹកនាំ អគ្គលេខាធិការ គ.ជ.ប.ជ រួមមានលោក វរសេនីយ៍ឯក ឆោម ភព្វ អនុប្រធានការិយាល័យអន្តោប្រវេសន៍ប៉ោយប៉ែត លោកឧត្តមសេនីយ៍ត្រី លី សារី អនុប្រធាននាយកដ្ឋានប្រឆាំងកាជួញដូរមនុស្ស និងបានបន្តដំណើរទស្សកិច្ច ទៅកាន់ការិយាល័យច្រកទ្វារអន្តោប្រវេសន៍ថ្មី(ប៉ោយប៉ែត) ដែលទើបសាងសង់រួច បន្ទាប់មកបន្តដំណើរទស្សនកិច្ចទៅកាន់ច្រកទ្វារស្ទឹងបត់ដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជាថៃបានសម្រេចបើកឱ្យដំណើរសម្រាប់ជួយសម្រួលលំហូរពាណិជ្ជកម្មនានា រវាងប្រទេសទាំងពីរកាន់តែមានភាពងាយស្រួលនិងបានឆាប់រហ័សជាងមុន ។

