ថ្ងៃអាទិត្យ ៦ កើត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងព្រឹកថ្ងៃអាទិត្យទី១២ ខែកញ្ញា ឆ្នាំ២០២១
លោក ញ៉ាញ់ ជាបហ៊ង ប្រធានក្រុមការងារ និងក្រុមការងារចុះជួយឃុំស្វាយចចិប បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅខែកញ្ញា ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកអចិន្ត្រៃយ៍ គណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តមហ៊ុន ម៉ានីសមាជិកគណៈកម្មាធិការកណ្តាល និងអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្ត ដោយមានការចូលរួមពីឯកឧត្តមប្រធានគណកម្មាធិការ គណបក្សខេត្ត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អនុប្រធានក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក និង ថ្នាក់ឃុំ (ប្រព័ន្ធវីដេអូ Zoom) ។

