ឯកឧត្តមស៊ុន សុវណ្ណារិទ្ធអភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យមើលស្ថានភាពផ្លូវជាតិដែលរងការលិចលង់ដោយជំនន់ទឹភ្លៀង

ឯកឧត្តមស៊ុន សុវណ្ណារិទ្ធអភិបាលខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពនៅចន្លោះគីឡូលេខ៤០ដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀងខេត្តកំពង់ឆ្នាំង ក្រោយពីស្ថានភាពទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃនេះ បណ្ដាលឲ្យស្ថានភាពទឹកនៅអាងទឹកអន្លង់ជ្រៃប៉ែកខាងលើស្ថិតក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យមានការកើនឡើងដែលតម្រូវឲ្យអាជ្ញាធរនិងមន្ត្រីជំនាញសម្រេចបើកទឹកបង្ហូរចុះមកស្ទឹងក្រាំងពន្លៃក្នុងបរិមាណ ជំនន់ទឹកភ្លៀងខ្លាំងពេក បណ្ដាលឲ្យហូរលិចលើផ្លូវជាតិលេខ៥ដោយអន្លើៗ។

ស្ថិតក្នុងសា្ថនភាពទឹកកំពុងតែហូរលិចលើកំណាត់ផ្លូវជាតិលេខ៥ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៩និងលេខ៤០ស្ថិតក្នុងភូមិពោធិឬទ្ឋិក្រៃឃុំស្វាយស្រុកសាមគ្គីមានជ័យ កាលពីរសៀលថ្ងៃទី១១ខែ
កញ្ញា ឆ្នាំ២០២១នេះឯកឧត្តមស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំងអម
ដំណើរដោយអភិបាលរងខេត្តបានដឹកនាំមន្ត្រីជំនាញកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរស្រុក ចុះពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀង ដែលកំពុងតែហូរលើផ្លូវជាតិនៅចំណុចខាងលើ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានស្នើដល់ក្រុមការងារសាងសង់របស់ក្រុមហ៊ុនជប៉ុនដែលកំពុងតែសាងសង់ផ្លូវជាតិលេខ៥ជួយចាក់ដីនិងថ្មកិនបង្ហាប់ លើកឲ្យខ្ពស់ ដើម្បីសម្រួលក្នុងការធ្វើចរាចរណ៍ជាមួយគ្នានេះសូមកាយ បង្ហូរទឹកតាមលូប្រអប់ធំៗដែលកំពុងតែបិទខ្ទប់ ដើម្បីឱ្យទឹកហូរនិងស្រកបានលឿន ។

ក្នុងគ្រាដែលក្រុមហ៊ុនសាងសង់ផ្លូវជប៉ុនក៏ទទួលយកសំណើររបស់អាជ្ញាធរខេត្តហើយសន្យានឹងធ្វើឲ្យរៀបរយនៅថ្ងៃទី១២ខែកញ្ញានេះដើម្បីសម្រួលចរាចរណ៍ឲ្យបានស្រួលក្នុងការធ្វើដំណើររបស់បងប្អូន ។សូមបញ្ជាក់ដែរថាដោយសារស្ថានភាពផ្លូវជាតិលេខ៥ត្រូវបានលិចលង់នៅក្នុងភូមិសាស្ត្រដូចបានរៀបរាប់ខាងលើអាជ្ញាធរខេត្តកំពង់ឆ្នាំងក៏បានណែនាំដល់សមត្ថកិច្ចនគរបាល ជួយបង្វែរការចរាចរណ៍ផ្លូវជាតិលេខ៥ដោយឲ្យរថយន្តទេសចរណ៍ធុនតូច មកពីភ្នំពេញ វាងចេញពី ចំណុច វិហារហ្លួង ស្រុកពញាឮ ចុះទៅតាមមាត់ទន្លេ ហើយឡើងមក ផ្លូវជាតិលេខ៥ត្រង់ចំណុចផ្សារសាលាលេខ៥ ក៍បានឬក៏មកឡើងផ្លូវជាតិលេខ៥ត្រង់ចំណុចក្បាល
ថ្នល់សែបក៏បាន ។

ចំណែករថយន្តធុនទេសចរណ៍ដែលចេញទៅពីក្រុងកំពង់ឆ្នាំងទៅរាជធានីភ្នំពេញក៏ត្រូវវាងតាមផ្លូវនេះដូចគ្នាដែរដោយឡែករថយន្តធុនធំត្រូវបើកតាមផ្លូវជាតិលេខ ៥ប៉ុន្តែត្រូវស្ថិតក្រោមការ
រៀបចំសម្រួលចរាចរណ៍របស់សមត្ថកិច្ចតាមដងផ្លូវដើម្បីបញ្ជៀសការកកស្ទះផងដែរ៕FB_IMG_1631437938351 FB_IMG_1631437941410 FB_IMG_1631437946051 FB_IMG_1631437952804 FB_IMG_1631437961474 FB_IMG_1631437975082 FB_IMG_1631437981092

You might like