ឯកឧត្តមងួន រតនៈ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែសីហា

ថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ប្រចាំខែសីហា ដោយក្នុងនោះ មានការអញ្ជើញចូលរួម ពី ឯកឧត្តម មេបញ្ជាការ យោធភូមិភាគទី៥ លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងបាត់ដំបង ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង-ស្រុកទាំង១៤ មន្ទីរជំនាញនានាជុំវិញខេត្ត តាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេង Zoom។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏បានលើកឡើង៤ចំណុចរួមមាន៖
*ទី១៖ ផ្សព្វផ្សាយផែនការ ត្រៀមការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដោយ លោក យឹម សៀប អភិបាលរង នៃគណៈអភិបាលខេត្ត។
*ទី២៖ ដំណើរការនៃការបើកសាលារៀនឡើងវិញដោយ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។
*ទី៣៖ រាយការណ៍អំពីដំណើរការចាក់វ៉ាក់សាំង នៅតាមបណ្តាក្រុង ស្រុក ដោយអភិបាលក្រុង ស្រុកទាំង១៤ ក្នុងខេត្ត។
*និងទី៤៖ មតិចូលរួមសមាជិកសមាជិការ នៃអង្គប្រជុំពីបញ្ហាប្រឈមនានាមួយចំនួនជូនលោកអភិបាលខេត្ត ដើម្បីជួយដោះស្រាយផងដែរ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ ឲ្យមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានក្រុង-ស្រុក បន្តរឹតបន្តឹងទប់ស្កាត់ការពារជំងឺឆ្លងកូវីដ១៩ បន្តទៀត ដើម្បីកុំឱ្យរីករាលដាល នៅតាមសហគមន៍ ពិសេសរឹតបន្តឹងនៅតាម បន្ទាត់ព្រំដែនថៃ ពាក់ព័ន្ធពលករខ្មែរយើងដែលបានសម្រុកចូលមកកម្ពុជាវិញ មកលេងផ្ទះត្រូវបាប់បញ្ជូនពលករខ្មែរ ឬគាត់ចូលមកដោយខ្លួនឯងក្តីមកវិញចូលតាមច្រករបៀងនានា ឬច្រកអន្តរជាតិក្តី ត្រូវត្រួតពិនិត្យមើល សុខភាពរបស់ពួកគាត់កន្លងមក មន្រ្តីជំនាញនានា នៃរដ្ឋបាលខេត្តខិតខំធ្វើបានល្អ ។

ឯកឧត្តមបានមានប្រសាសន៍ពាក់ព័ន្ធនឹងការត្រៀមបើកសាលារៀនជាថ្មី ក្នុងការបើកឱ្យដំណើរកាសាលាឡើងវិញឆ្នាំ២០២១នេះ គឺជំហានទី១ ឱ្យសិស្សចូលរៀនវិញក្នុងជំហានដំបូង គឺបើកឱ្យសិស្សតែថ្នាក់ទី៩ និងទី១២ ថ្នាក់វិទ្យាល័យម្យ៉ាងទៀត ជាថ្នាក់កម្រិត ដែលត្រូវប្រលងផងដោយយកតែតំបន់មានហានិភ័យទាប ដោយមានការកិច្ចសហការត្រួតពិនិត្យមុនជាមួយមន្រ្តីជំនាញ នៃមន្ទីរសុខាភិបាលខេត្ត ហើយសិស្សទាំងនោះត្រូវបានចាក់វ៉ាក់សាំងរួចហើយផងដែរ ដោយគោរពតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល «៣កុំ និង៣ការពារ»៕FB_IMG_1631599303471 FB_IMG_1631599308254 FB_IMG_1631599313958 FB_IMG_1631599323620

You might like