លោកឧត្តមសេនីយ៍ត្រីបោន ប៊ិនមេបញ្ជាការដឹកនាំកិច្ច ប្រជុំវាយតម្លៃផែការប្រឡង ប្រណាំងទី១កងរាជអាវុធហត្ថខេត្តសម្រាប់ឆ្នាំ២០២១

ថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះលោកឧត្តមសេនីយ៍ត្រីបោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលជំនាញ លោកនាយរងសេនាធិការដ្ឋាន លោកប្រធានមន្ទីរ លោកនាយការិយាល័យបុគ្គលិក លោកនាយលេខាធិការដ្ឋាន និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ អញ្ជើញចូលរួមប្រជុំវាយតម្លៃការងារប្រឡងប្រណាំង ដេីម្បីស្នេីសុំរូបភាពសរសេីរជូនដល់អង្គភាព និងបុគ្គលដែលមានស្នាដៃឆ្នេីមក្នុងការបំពេញការងារ តួនាទី-ភារកិច្ច ជូនជាតិមាតុភូមិ ក៏ដូចអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសម្រាប់ឆ្នាំ២០២១ ។
ក្នុងកិច្ចប្រជុំវាយតម្លៃនោះផងដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំទទួលជំនាញ និងមូលដ្ឋានក្រុង-ស្រុក ទាំងអស់ត្រូវជំរុញកម្លាំងក្រោមឱវាទឱ្យខិតខំបន្ថែនទៀតក្នុងការបំពេញតួនាទី-ភារកិច្ច របស់ខ្លួនតាមថ្នាក់លើប្រគល់ជូន ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានបន្ថែមទៀតថា កម្លាំងកងរាជអាវុធហត្ថទាំងអស់នៅតែបន្តគោរព និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនបំផុតចំពោះមេរោគកូវីដ-១៩ និងជម្ងឺកាចសាហាវផ្សេងទៀត ក្នុងពេលបំពេញការងារ ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានផ្សព្វផ្សាយសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីករណីរថយន្តជ្រកក្រោមផ្លាកលេខកងយោធពលខេមរភូមិន្ទ ឱ្យចូលទៅបង់ពន្ធអាករនាំចូល និងកែចង្កូតពីស្ដាំមកឆ្វេងផងដែរ ។

លោកមេបញ្ជាការ បានផ្ដាំផ្ញើដល់មេបញ្ជាការមូលដ្ឋានទាំង៩ ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំ
ជំរុំជម្រកទ័ព និងសម្ភារៈបរិក្ខាឱ្យបានល្អ និងនាំគ្នាដាំដុះ-ចិញ្ចឹមសត្វដើម្បីបំពេញតម្រូវការហូបចុករបស់កងកម្លាំង ៕FB_IMG_1631600795503 FB_IMG_1631600815908 FB_IMG_1631600787502 FB_IMG_1631600782539 FB_IMG_1631600774536

You might like