កិច្ចប្រជុំស្តីពីលទ្ធផលនៃអនុវត្តពង្រឹងការប្រមូលចំណូលលើវិស័យបរិស្ថាន.!

ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងឯកឧត្តមចាយសាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីពីលទ្ធផលនៃអនុវត្តសកម្មភាពការងារទូទៅនិងការប្រមូលចំណូលមិនមែនសារពើពន្ធរបស់មន្ទីរបរិស្ថានខេត្តកំពង់ចាមនិងផ្សព្វផ្សាយខ្លឹមសារនៃប្រកាសអន្តរក្រសួងលេខ១០៧០ សហវ.ប្រក ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យជាប្រាក់ដោយក្រសួងបរិស្ថាន។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាល អភិបាលក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ចូលរួមសហការគ្នា ដើម្បីពង្រឹងការប្រមូលចំណូលលើវិស័យបរិស្ថាន ឲ្យស្របទៅតាមគោលការណ៍ណែនាំរបស់ក្រសួង ដើម្បីបានថវិកាអភិវឌ្ឍក្នុងខេត្ត ។ ឯកឧត្ដម អភិបាលខេត្តបានចាត់ទុកថា វិស័យបរិស្ថានបានចូលរួមយ៉ាងសកម្មលើវិស័យមុខងារអនុវត្តក្នុងមូលដ្ឋានស្រុកក្រុងបានយ៉ាងច្រើន នាពេលកន្លងមកនោះ ។ ប៉ុន្តែ មានចំណុចខ្វះខាតមួយចំនួនដែលត្រូវស្នើសុំឱ្យមានការចូលរួមសហការបន្ថែម ពីសំណាក់អភិបាលនិងក្រុមប្រឹក្សាក្រុងស្រុកដើម្បីឲ្យស្របទៅតាមគោលការណ៍កំណែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការនិងការធ្វើប្រតិភូកម្មមុខងារ របស់ក្រសួងមកឱ្យរដ្ឋបាលក្រុងស្រុកដើម្បីអនុវត្ត។ទន្ទឹមជាមួយនោះនាពេលកន្លងមកនេះ វិស័យបរិស្ថានបានជួបប្រទះនូវបញ្ហាមួយចំនួនដោយសាររដ្ឋបាលក្រុងស្រុកខ្លះមិនបានអនុវត្តឱ្យពេញលេញទៅតាមសេចក្តីប្រកាសរួម របស់ក្រសួងបរិស្ថាននិងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ។

ដូច្នេះធ្វើឲ្យប៉ះពាល់ក្នុងការបាត់បង់ចំណូលសម្រាប់ធ្វើការអភិវឌ្ឍន៍ក្នុងខេត្តសូមឲ្យអាជ្ញាធរក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធចូលរួមសហការជាមួយមន្ត្រីបរិស្ថាន អនុវត្តឲ្យស្របទៅតាមគោលការណ៍ណែនាំរបស់ក្រសួង ក្នុងការប្រមូលចំណូលមិនមែនសារពើពន្ធនេះប្រកបដោយគុណភាពនិងប្រសិទ្ធ
ភាព។

តាមការបញ្ចាក់របស់លោក នួន គង់សល្យប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាមបានឲ្យដឹងថាការប្រមូលចំណូលមិនមែនសារពើពន្ធជូនថ្នាក់ជាតិក៏ដូចជារដ្ឋបាលខេត្ត តាមរយៈ សេវាសាធារណៈ និងវិភាគទានរបស់មន្ទីរបរិស្ថានលើអាជីវកម្ម សិប្បកម្មសហគ្រាសដែលស្ថិតក្នុងដែនសមត្ថកិច្ចថ្នាក់រាជធានី-ខេត្តគឺមន្ទីរត្រូវទទួលខុសត្រូវប៉ុន្តែការអនុវត្តតួនាទីភារកិច្ចទាំងនេះ មន្ទីរបានជួបបញ្ហាប្រឈមមួយចំនួនដូចជា ៖ ការចូលរួមពីស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនអាជីវកម្មនិងសាធារណៈជនជាម្ចាស់អាជីវកម្មមួយចំនួនធំមិនសហការនិងព្យាយាមគេចវេសពីការបង់សេវាលើអាជីវកម្មរបស់ខ្លួនជាដើម ។

ដូច្នេះតាមរយៈកិច្ចប្រជុំនេះ នឹងបានជួយសម្របសម្រួល និងសហការដើម្បីមន្ទីរបរិស្ថានយើងបានអនុវត្តតួនាទីភារកិច្ចនេះឲ្យទទួលបានលទ្ធផលល្អប្រសើរ ដើម្បីជាប្រយោជន៍ថវិកាជូនរដ្ឋបាលខេត្តនិងក្រសួងបរិស្ថានក៏ដូចជាក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ៕FB_IMG_1631614303743 FB_IMG_1631614307765 FB_IMG_1631614282369 FB_IMG_1631614255091 FB_IMG_1631614250339

You might like