លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះប្រជុំដាក់ផែនការបង្ការ សង្គ្រោះនិងការទប់ស្កាត់បទល្មើសផ្សេងៗ.!

នៅព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២១ នេះនៅ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំប្រចាំ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធ ZOOM និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រទិសដៅបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរៈសេនីយ៍ ស្នងការរង លោកអធិការក្រុង ស្រុក ទាំង ៩ និង លោកមេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោក ទាំង ៤ វរៈ ៩១១-៨៩១- ៨០៧- ៨១៥ ផងដែរ ។

លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ បានមាន ប្រសាសន៍ វាយតម្លៃលទ្ធផលការងារ បានលើកសរសើរដល់គ្រប់អង្គភាពទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីបំពេញការងាររបស់ខ្លួនបានជោគជ័យ ជាបន្តបន្ទាប់។ ចំពោះកិច្ចការមួយចំនួនដែលមិនទាន់បានបំពេញហើយតែមិនទាន់បានល្អនិងទាន់ពេលវេលា លោកក៏បានផ្ដល់អនុសាសន៍កែតម្រូវ ចែករំលែកបទពិសោធន៍ ដើម្បីស្ថាបនាផងដែរ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រទិសដៅបន្ត កម្លាំងនគរបាលគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងនិងអនុវត្ត តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ។ ពិសេសគឺ
១-ពង្រឹង វិន័យកងកម្លាំង០០៦ របស់នរគរបាលជាតិ និងរបៀបរបបការងារប្រចាំថ្ងៃ
២-ពង្រឹងការងារ សន្តិសុខ សណ្តាប់សារណៈ បទល្មើសផ្សេងៗ និងពង្រឹងការងារ ប្រចាំបញ្ជា ការយាមល្បាត
៣-ពង្រឹងការងារការកសាងផែនការ ការអនុវត្តការងារក្នុងអង្គភាព
៤-ពង្រឹងប្រសិទ្ឋភាពនិងសតិអារម្មណ៍របស់កងកម្លាំង
៥-បើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដល់កងកម្លាំង
៦-ធ្វើប័ណ្ណសរសើរ លិខិតសរសើរ គ្រឿងឥស្សរិយយស ជូនកងកម្លាំងដែលមានស្នាដៃ
៧-ការធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នផ្សេងៗ ជាពិសេសទាំងក្រៅខេត្ត និងក្នុងខេត្ត
៨-ត្រៀមកងកម្លាំង២៤/២៤ សម្រាប់ទ្រោលសភាពការណ៍ដែលអាចកើតមានឡើងដោយយថាហេតុ
៩-ពង្រេឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង

ជាចុងក្រោយលោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានល្អ កំឡុងពេលនេះត្រូវគ្រប់គ្រងឲ្យបានការរីករាលដាលនៃជំងឺកូវីដ១៩និងគ្រោះទឹកជំនន់ ហើយក៏កុំភ្លេចអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលគឺ 3កុំ 3 ការពារ៕FB_IMG_1631688448117 FB_IMG_1631688451754 FB_IMG_1631688455459 FB_IMG_1631688459587

You might like