ឯកឧត្តមហ៊ុន ម៉ានីអញ្ជើញចុះសំណេះសំណាលនិង បាននាំយកអំណោយផ្តល់ជូនកងកម្លាំងដែលឈរជើង

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺទាំង៦រូប រួមមាន ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម សំ រិទ្ធី ឯកឧត្តម អ៊ូ សំអួន ឯកឧត្តម សុខ ប៊ន ឯកឧត្តម សត្យា វុធ និង ឯកឧត្តម តុង សេង បាននាំយកអំណោយជា អង្ករ មី ត្រីខ ទឹកសុទ្ធ ម៉ាស និងថវិកាមួយចំនួន ផ្តល់ជូនកងកម្លាំងដែលឈរជើងនៅខេត្តកំពង់ស្ពឺរួមមាន៖ ស្នងការដ្ឋាននគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹងរងខេត្ត និងបញ្ជាការដ្ឋានការពារកោះឆ្នេរ ដែលបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាខេត្តកំពង់ស្ពឺ។ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមអ្នកតំណាងរាស្រ្តទាំងអស់ដែលមានវត្តមាននាឱកាសនោះ បានធ្វើការថ្លែងអំណរគុណចំពោះកងកម្លាំងទាំងអស់នៃខេត្តកំពង់ស្ពឺ ចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការពារជាតិ ប្រជាជន រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ជួយសង្រ្គោះជីវិតពីគ្រោះធម្មជាតិនានា មិនថាក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ឬដំណាក់កាលផ្សេងទេ គឺកងកម្លាំងទាំងអស់មានបេសកកម្មយ៉ាងសំខាន់ជូនជាតិ។ ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បាននាំមកនូវសម្ភារៈវេជ្ជសាស្រ្តដែលរួមមាន ម៉ាស៊ីនបង្កើតអុកស៊ីហ្សែន អាល់កុល និងទឹកសុទ្ធ សម្រាប់ប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺកូវីដ ១៩ ទៅជូនមន្ទីរសុខាភិបាលផងដែរ។

ថ្លែងជំនួសមុខឱ្យកងកម្លាំងប្រដាប់អាវុធ និងមន្ទីរសុខាភិបាលដែលទទួលបានអំណោយក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តបានធ្វើសេចក្តីថ្លែងអំណរគុណដល់ឯកឧត្តមអ្នកតំណាងរាស្រ្តទាំង ៦រូប ដែលតែងតែបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់បងប្អូនជាមន្រ្តីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋរងគ្រោះមិនមានដាច់។ កាយវិការដ៏ប្រពៃនៃតំណាងរាស្រ្តទាំងអស់នេះពិតជាបានផ្តល់នូវភាពកក់ក្តៅ និងសេចក្តីសុខដល់ប្រជាពលរដ្ឋស័ក្តិសមទៅនឹងជំនឿជាក់ និងទំនុកទុកចិត្តរបស់ពួកគាត់ដែលបានផ្តល់ជូនតាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងពេលកន្លងទៅ។

ជានិច្ចជាកាល តំណាងរាស្រ្តខេត្តកំពង់ស្ពឺ តែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺនិយាយជារួម និងដល់កងកម្លាំង ក្រុមគ្រូពេទ្យនិយាយដោយឡែកដែល កំពុងឈរជើងប្រចាំការ ប្រយុទ្ធនឹងជំងឺឆ្លងកាចសាហាវ កូវីដ ១៩។ បើទោះជាស្ថានភាពជំងឺកូវីដ ១៩ នៅក្នុងខេត្តកំពង់ស្ពឺកំពុងស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន តែក្រុមការងារទាំងអស់នៅបន្តការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ដោយបន្តតាមដានជាប់ជាប្រចាំ។FB_IMG_1631689795061 FB_IMG_1631689788855 FB_IMG_1631689785215 FB_IMG_1631689782529 FB_IMG_1631689779450 FB_IMG_1631689776585 FB_IMG_1631689773429 FB_IMG_1631689818345 FB_IMG_1631689814711 FB_IMG_1631689810316 FB_IMG_1631689804767 FB_IMG_1631689802006

You might like