ឯកឧត្តមសុខ លូអភិបាល ខេត្តអំពាវនាវឲ្យកុមាររ៉ានិងកុមារីមកទទួលនូវការចាក់វ៉ាក់សាំងការពារកូវីដ.19

ឯកឧត្តមសុខលូអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ការពារការឆ្លងរីករាលដាលមេរោគ ជំងឺកូវី19 ជូនដល់កុមារដែលមានអាយុចាប់ពី ៦ ឆ្នាំរហូតដល់ ១២ឆ្នាំ ពិធីនេះ បានធ្វើឡើង នៅក្នុងបរិវេណ មន្ទីរពេទ្យបង្អែក ខេត្តកំពង់ធំព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ ។
ដោយយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ធំបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កុមារអាយុ៦ឆ្នាំដល់ក្រោមអាយុ១២ មានប្រមាណ ជាង១០ម៉ឺននាក់ ដែលត្រូវបានរៀបចំនួន៣៩​មណ្ឌលចាក់វ៉ាក់សាំង តាមក្រុងស្រុកទាំង៩ ទូទាំងខេត្ត។
ឯកឧត្តមសុខ លូ​ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍នៅក្នុងអង្គពិធីថាការចាក់វ៉ាក់សាំង​ដូស ទី១ សម្រាប់កុមារគឺជាការគិតគូរយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន​ សែន​ ប្រមុខរាជរដ្ឋាភិបាល មកលើកុមារដែលមានអាយុចាប់ពី ៦ឆ្នាំរហូតដល់ ១៣ ឆ្នាំក្នុងគោលបំណងជំរុញឲ្យមានការបើកសាលាបឋមសិក្សាឡើងវិញ​ ខណៈ​ពេលដែលកុមារដែលមានអាយុ ១២ ឆ្នាំរហូតដល់ ១៨ ឆ្នាំ បានកំពុងតែបន្តចាក់​វ៉ាក់សាំង​ដូស​បន្ត​ ហើយឈានទៅដល់ការបើកសាលាឲ្យដំណើរការទូទាំងប្រទេស។
អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថាបើទោះបីជាសិស្សានុសិស្ស ឬកុមារតូចៗដែលបានទទួលការចាក់វ៉ាក់សាំងនឹងត្រូវបានចូលរៀននៅសាលាសាជាថ្មី.ក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ដោយ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិង​អនុវត្ត​វិធានការ បីកុំបីការពារ របស់សម្ដេចតេជោហ៊ុនសែនដោយមុននឹងចូលសាលាត្រូវពាក់ម៉ាស បាញ់អាកុល ឬជេលសម្លាប់មេរោគ នឹងរក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងមេរោគដ៏កាចសាហាវនេះ។
ប្រជាពលរដ្ឋក៏ដូចជាមាតាបិតា អាណាព្យាបាល បានសំដែងនូវសេចក្តីត្រេកអរ ឥតឧបមាដោយ បានឃើញកូនជាទីស្រឡាញ់របស់គាត់ បានទទួលវ៉ាក់សាំង ការពារការឆ្លងមេរោគ covid-19 និងសប្បាយចិត្តជាខ្លាំងខណ: ពេលដែល​កូនៗរបស់ពួកគាត់បានចូលរៀនសារឡើងវិញ បន្ទាប់ពីបិទសាលាមួយរយះកន្លងមក និងសង្ឃឹមថាមេរោគដ៏សាហាវនេះ និងរលាយឆាប់ៗនៅពេលខាងមុខនេះ៕FB_IMG_1631853034449 FB_IMG_1631853024979 FB_IMG_1631853021752 FB_IMG_1631853015363 FB_IMG_1631853012211

You might like