កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាខណ្ឌដូនពេញ តាមរយៈ​ការបញ្ជូនរូបភាព​ និងសំលេង​(VideoZoom Meeting).!

នៅរសៀលថ្ងៃ​អង្គារ​ ១៥កេីត ខែភទ្របទ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០២១​ វេលាម៉ោង ១៤:៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ តាមរយៈ​ការបញ្ជូនរូបភាព​ និងសំលេង​(Video Zoom Meeting) ក្រោមអធិបតីភាពលោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការចូលរួមពី​លោក-លោកស្រី​ គណៈ​អភិបាលខណ្ឌ,​ លោកនាយក-នាយករងខណ្ឌ, អធិការរងនគរបាលខណ្ឌ,​ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ,​ លោកយោធភូមិភាគពិសេស,​ លោក​-លោកស្រីប្រធានការិយាល័យទាំង១១, លោក-លោកស្រីចៅសង្កាត់​ទាំង១១, លោក​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១​ និងលោក-លោកស្រីប្រធានទីរួមផ្សារទាំង០៣ ដោយមាន០៥របៀបវារៈដូចខាងក្រោម ÷
១- មតិស្វាគមន៍បើកអង្គប្រជុំរបស់​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈ​អភិបាល​ដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ។
២- សេចក្តីរាយការណ៍ ស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសម្រាប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
៣- មតិចូលរួមពិភាក្សារបស់ សមាជិក​ សមាជិកា​ អង្គប្រជុំ។
៤- ការងារផ្សេងៗ
ក.​ ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ ប្រចាំថ្ងៃ។
ខ.​ របាយការណ៍​ ស្តីពីវឌ្ឍនភាពនៃការបើកឱ្យដំណើរការបង្រៀន​ និងរៀនឡើងវិញ សម្រាប់គ្រឹះស្ថានឯកជន ដែលមានហានិភ័យទាប​ ដោយលោក ហេង​ លេង​ ប្រធានការិ.អប់រំ​ យុវជន​ និងកីឡាខណ្ឌ។
គ.​ ការងាររៀបចំវេនយាមប្រចាំការរបស់រដ្ឋបាលខណ្ឌ​ សង្កាត់​ និងអង្គភាពនានា ចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្រាប់គ្រប់គ្រងបញ្ហាសន្តិសុខ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ និងរបៀបរៀបរយសាធារណៈក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ​ នាពេលខាងមុខ។
៥- មតិ​បូកសរុប​ និងដាក់ចេញផែនការអនុវត្តដោយ​ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈ​អភិបាល​ដូនពេញ​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ។FB_IMG_1632222369525 FB_IMG_1632222372206 FB_IMG_1632222374970 FB_IMG_1632222389257 FB_IMG_1632222384470 FB_IMG_1632222393063

You might like