ឧត្ដរមានជ័យ)៖ នារសៀលថ្ងៃពុធទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យ បានទទួលថវិកាពីសប្បុរសជន សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តឧត្តរមានជ័យ ដែលដឹកនាំដោយលោកជំទាវហេងសំអានចំនួន១០.៤០០.០០០,០០ រៀល (ដប់លានសែសិបម៉ឺនរៀល) ដើម្បីចូលរួមអប់អរសាទរ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។
សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្ដរមានជ័យសូមគោរព ជូនពរដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តឧត្តរមានជ័យសូមអោយជូបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

