លោកស្នងការខេត្តបានដឹក នាំកម្លាំងក្រោមឱវាទនាំយកទូកម៉ាស៊ីនជាច្រើនគ្រឿងចុះល្បាតតំបន់ដែលប្រជាពលរដ្ឋរងការលិចលង់ខ្លាំង.!

រសៀលថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២១នេះលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងនិងមន្ត្រីក្រោមឱវាទនាំយកទូកម៉ាស៊ីនជាច្រើនគ្រឿងចុះល្បាតទៅតំបន់ដែលមានប្រជាពលរដ្ឋរងការលិចលង់ខ្លាំងដោយទឹកជំនន់ ក្នុងក្រុងសេរីសោភ័ណ។

ប្រតិបត្តិការនេះធ្វើឡើង ក្រោយពីទឹកជំនន់ហាក់មានការកើនឡើងខ្លាំងជាងមុនជាបន្តបន្ទាប់ បើកចំនួនទាំងនេះត្រូវបានគេដឹងថាមួយចំនួនគឺបង្កឡើងដោយភ្លៀង និងមួយភាគជាជំនន់ដែលហូរធ្លាក់មកពីប្រទេសថៃ បានធ្វើលំនៅដ្ឋានប្រជាពលរដ្ឋរាប់ពាន់ខ្នងត្រូវបានលិចលង់និងរងផលប៉ះពាល់ មានដូចជា ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់នូវចេញបទបញ្ជាឱ្យកម្លាំងគ្រប់គោលដៅត្រូវត្រៀម សម្ភារៈ ទូក រថយន្ត ខ្សែ អាវពោង និងឧបករណ៍ផ្សេងៗទៀត ចាំជួយសង្គ្រោះនិងជម្លៀសពលរដ្ឋដែលរងគ្រោះដោយការលិចលង់បញ្ជូនមកទីទួលមានសុវត្ថិភាព។ ពេលនេះកម្លាំងកំពុងជិះទូកល្បាតតាមគោលដៅប្រឈមក្នុងក្រុងសិរីសោភ័ណ៕FB_IMG_1632753546680 FB_IMG_1632753561888 FB_IMG_1632753552849 FB_IMG_1632753571653 FB_IMG_1632753549639 FB_IMG_1632753579962 FB_IMG_1632753587350 FB_IMG_1632753558396

You might like