ព្រឹកថ្ងៃពុធ៨រោចខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្ដមសេនីយ៍សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ
មូលដ្ឋានឃុំពើកស្រុកអង្គស្នួលព្រមទាំងសហការីបាននាំយកទេយ្យទានជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួនប្រគេនចំពោះព្រះសង្ឃដែលគង់នៅវត្តចំនួន២គឺស្ថិតនៅក្នុងឃុំពើកស្រុកអង្គស្នួលខេត្តកណ្តាល ។
នាឱកាសនោះឯកឧត្តម បានប្រគេនក្នុងមួយវត្តនូវស្លាដក់ទឹកសុីអុីវទឹកត្រី ត្រីងៀតត្រីខកំប៉ុងទឹកក្រូច ទឹកបរិសុទ្ធអង្ករនិងបច្ច័យជូនដល់យាយជីតាជីក្នុង
០១នាក់១មុឺនរៀលចំណែកលោកអាចារ្យចំនួន៥នាក់ត្រូវទទួលបាន២០០.០០០
រៀល,បច្ច័យដែលត្រូវបានផ្គតផ្គង់ដល់ព្រះសង្ឃចំនួន២វត្តបច្ច័យដែលបានប្រគេន ក្នុង១វត្ត៩.០៥០.០០០ រៀល សរុបបច្ច័យទាំងអស់ចំនួន ១៦.២៥០.០០០រៀល និង១៥០០ ដុល្លារសហរដ្ឋអាមេរិក ។
ជាមួយសទ្ធាជ្រះថ្លាក្នុងការប្រគេនទេយ្យទានទាំងឡាយនេះ ឯកឧត្តមប្រធានរួមក្រុមការងារ និងសហការី បានឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង ៧សណ្ដានដែលបានចែកឋានទៅលោកខាងមុខព្រមទាំងដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីបេសកកម្មទាំងក្នុង និងក្រៅប្រទេសនិងវីរកងទ័ពក្នុងបុព្វហេតុការពារទឹកដីសូមបានសោយសុខក្នុងឋានសុគតិភព។
ឯកឧត្តមនាយឧត្ដមសេនីយ៍ សែម សុវណ្ណនីបានបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារ មន្ត្រីរាជការក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា សូមទទួលបានសុភមង្គល ក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ប្រធានក្រុមការងារបានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការដឹកនាំប្រកបដោយគតិបណ្តិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់អំពីសុខមាលភាពរបស់កងទ័ពនិងប្រជាពល
រដ្ឋដោយខិតខំស្វែងរកវ៉ាក់សាំងកូវីដ១៩ ចាក់ជូនមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា។
ជាមួយនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវទៅចាក់វ៉ាក់សាំងកូវីដ១៩ឱ្យបានគ្រប់គ្នា និងបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់សុខាភិបាលឲ្យបានត្រឹមត្រូវ ព្រមទាំងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតក្នុងគ្រួសារ និងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដំណើរការឡើងវិញនូវវិស័យអប់រំ, ទេសចរណ៍ និងសេដ្ឋកិច្ចជាតិយើង៕

