រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម លី ឡាយ ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមការងារ បាននាំយកអំណោយ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវម៉ៅ ម៉ាល័យដើម្បី
ប្រគល់ជូនវិទ្យាល័យឥន្ទ្រទេវី សម្រាប់ប្រើប្រាស់ការពារ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងសហគមន៍ ក្នុងពេលបើកដំណើរការសាលារៀនឡើងវិញ។
នៅក្នុងឱកាសនោះ ឯកឧត្តម លី ឡាយ បានពាំនាំអនុសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ដល់គណ:គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ព្រមទាំងណែនាំឲ្យថែរក្សាសុខភាព ប្រុងប្រយត្ន័ជានិច្ចចំពោះមេរោគកូវីដ-១៩ និងត្រូវចូលរួមទាំងអស់គ្នាដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មីដែលតា តាមរយ:ការអនុវត្ត ៣ការពារ ៣កុំ និងវិធានការសុខាភិបាលផ្សេងៗទៀត ។
ដោយឡែកចំពោះសិស្សានុសិស្ស ត្រូវមានការអត់ធ្មត់ ព្យាយាម និងខិតខំរៀនសូត្រដើម្បីអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ និងត្រូវចៀសឆ្យងាដាច់ខាតពីគ្រឿងញៀន។
អំណោយរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ ជាសម្ភារ:រួមមាន៖
-ម៉ាស៊ីនវាស់កំដៅ ចំនួន១០គ្រឿង
-អាកុល ចំនួន១០កានស្មើនឹង៣០០លីត្រ
-ម៉ាស ចំនួន៨កេសធំ ស្មើ២០ ០០០ម៉ាស់ ។
