ឯកឧត្តមថោង ខុនរដ្ខមន្ត្រីក្រសួងទេសចរណ៍បានចុះពិនិត្យមើលទីតាំងរមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំកំពង់ត្រាច!​!​


កំពត៖ នៅរសៀលថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព-សៈ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេស
ចរណ៍បានអញ្ជើញចុះពិនិត្យមើលទីតាំងអនាម័យ និងការរៀបចំបើកសម្ភោធសមិទ្ធផលទេសចរណ៍ភ្នំកំពង់ត្រាចដែលនៅជុំវិញបរិវេណភ្នំកំពង់ត្រាច។​

ក្នុងពិធីនោះ មានវត្តមានឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោក អូន ខន អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រាច កងកម្លាំងទាំងបីស្ថាប័ន ព្រមទាំងមន្ត្រីរាជការនៅជុំវិញស្រុកបានអមដំណើរផងដែរ ក្នុងដំណើរចូលរួមត្រួតពិនិត្យមើលទីតាំងអនាម័យបរិស្ថាន និងរៀបចំទីតាំងពិធីសម្ភោធសមិទ្ធិផលទេសចរណ៍ ដែលមានទីតាំងស្ថិតនៅចំណុចរមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំកំពង់ត្រាច ក្នុងឃុំដំណាក់កន្ទួតខាងត្បូង នៃស្រុកកំពង់ត្រាច។​

នៅក្នុងឱកាសនោះ ឯកឧត្តម ថោង ខុន បានមានប្រសាសន៍ថា ទីតាំងរមណីយដ្ឋានទាំងនេះពិតជាល្អប្រណីតដែលធ្វើឲ្យទាក់អារម្មណ៍ភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្ត។​

ទាក់ទងទៅនឹងរមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំកំពង់ត្រាចនេះ មានការកោតសរសើរពីសំណាក់ពលរដ្ឋដែលរស់នៅទីនោះថា ពិតជាកន្លែងកម្សាន្ត ដែលអាចទាក់ទាញនូវភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមែន ពិសេសពួកគាត់បានលើកសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសឯកឧត្តម ថោង ខុន តែម្តងដែលឯកឧត្តមបានយកចិត្តទុកដាក់ចំពោះវិស័យទេសចរណ៍នៅតំបន់នេះ៕FB_IMG_1632971720063 FB_IMG_1632971726356 FB_IMG_1632971738872 FB_IMG_1632971723044 IMG_20210930_102227_339 IMG_20210930_102230_847

You might like