កិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវអាណត្តិទី៣.!

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ក្រុមប្រឹក្សា
ខណ្ឌប្ញស្សីកែវ អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ខ្លួន ក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ និង លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ នៅសាលប្រជុំB សាលាខណ្ឌប្ញស្សីកែវ និងតាមប្រព័ន្ធវីឌីអូអនឡា​ញហ្សូម។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ធុយ សុខន និង លោកជំទាវ ចាន់ នីឡា សមាជិក សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ , លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកអភិបាលរងខណ្ឌ , លោកនាយក-នាយករងរដ្ឋបាលខណ្ឌ , លោកអធិការនគរបាលខណ្ឌ , លោកមេបញ្ជាការរង អ.ហ ខណ្ឌ , លោកតំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ , លោកប្រធាន-អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌទាំង១១ , ប្រធានសាខាពន្ធដារខណ្ឌ , ប្រធានការិ.គយ និងរដ្ឋាករខណ្ឌ , តំណាងអគ្គិសនីកម្ពុជា , ក្រុមលេខាធិការ និង លោក លោកស្រីប្រធាន-តំណាងប្រធានក្រុមប្រឹក្សាសង្កាត់ ទាំង០៧ សរុបចំនួន ៥៥ នាក់។
កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈចំនួន ០៥ មានដូចខាងក្រោម ៖
១/ ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ (កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១)។
២/ ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង កំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី៤ របស់ ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ (កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១)។
៣/ ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង របាយការណ៍ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១ របស់ រដ្ឋបាលខណ្ឌប្ញស្សីកែវ។
៤/ ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ ខែកញ្ញា ឆ្នាំ២០២១ របស់ រដ្ឋបាលខណ្ឌប្ញស្សីកែវ។
៥/ បញ្ហាផ្សេងៗ ៖
– ដោយទទួលបានការអនុញ្ញាតពី លោកប្រធានក្រុមប្រឹក្សាខណ្ឌ លោកនាយករដ្ឋបាលខណ្ឌ បានអាន ដីការបស់ រដ្ឋបាលរាជធានីភ្នំពេញ និងលិខិតបង្គាប់ការ របស់ រដ្ឋបាលខណ្ឌប្ញស្សីកែវ ក្នុងការប្រគល់តួនាទី និងភារកិច្ច ជូន មន្ត្រីនៃរដ្ឋបាលខណ្ឌ ចំនួន ២ រូប រួមមាន ៖ លោក សុត សេដ្ឋា ជាប្រធានការិ.អប់រំយុវជន និងកីឡាខណ្ឌ និងលោកស្រី បាន សុផារី ជាមន្ត្រីនៃការិ.លេខាធិការក្រុមប្រឹក្សាខណ្ឌ ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកអភិបាលខណ្ឌ បានប្រគល់-ទទួល ដីកាប្រគល់ តួនាទី និងភារកិច្ចដល់មន្ត្រីទាំង២រូបផងដែរ។
កិច្ចប្រជុំនេះ បានបញ្ចប់ នៅវេលាម៉ោង ១០ និង ៤៥ នាទីព្រឹក ប្រកបដោយបរិយាកាសរីករាយ និងស្និទស្នាលបំផុត៕FB_IMG_1633005113008 FB_IMG_1633005116036 FB_IMG_1633005121796 FB_IMG_1633005119321 FB_IMG_1633005147178 FB_IMG_1633005136330 IMG_20210930_193357 IMG_20210930_193319

You might like