អភិបាលខេត្តតាកែវបានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំស្តីពីការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១.!

តាកែវ ៖ នាព្រឹកថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១ លេខាធិការដ្ឋានរៀបចំ ការបោះឆ្នោតខេត្តតាកែវបានរៀបចំកិច្ចប្រជុំការងារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សម្រាប់ការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោកស្រី ហែម បញ្ញា ប្រធានលេខាធិការដ្ឋានខេត្តតាកែវពិធីនេះប្រារព្ធនៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ ដោយមានការ អញ្ជើញចូលរួមពី លោក លោកស្រីមន្ត្រី លេខាធិការដ្ឋានរៀបចំការបោះឆ្នោត លោក លោកស្រី តំណាងគណបក្ស តំណាងសហភាព សហព័ន្ធយុវជនកម្ពុជា ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង បីប្រភេទ៕FB_IMG_1633074160144 FB_IMG_1633074112220 FB_IMG_1633074118578 FB_IMG_1633074121748 FB_IMG_1633074136771 FB_IMG_1633074139559 FB_IMG_1633074152199

You might like