ថ្នាក់ដឹកនាំរួមប្រធានក្រុមប្រឹក្សាខេត្តអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ.ជូនអតីតយុទ្ធជនកម្ពុជា៧៥នាក់.!

ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្តប្រធានមន្ទីរអង្គភាពជុំវិញខេត្តអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជូនដល់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំនៅកង
ពលតូចថ្មើរជើងលេខ២១។

អំណោយនាំយកទៅផ្តល់ជូនរួមមានសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា៧៥នាក់ ក្នុងម្នាក់ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស ត្រីខ១យួរ ប៊ីចេង១កញ្ចប់ ប្រេងឆា១ដបទឹកត្រី១ដបទឹកសុីអុីវ១ដបខ្ទឹមស ថវិកា១០០.០០០រៀល និងផ្តល់ជូនកងពលតូចថ្មើរជើងលេខ២១ អង្ករ១តោន ទឹកសុទ្ធ១០០កេស មី៦០កេស ម៉ាស២៥០០ម៉ាស អាល់កុល៦០លីត្រនិងថវិកាមួយចំនួន៕FB_IMG_1633143432377 FB_IMG_1633143445297 FB_IMG_1633143438384 FB_IMG_1633143471500 FB_IMG_1633143455492 FB_IMG_1633143435356

You might like