ឯកឧត្តមសុខលូ ប្រធាសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញជួបសាកសួរសុខ ទុក្ខជីវភាពរបស់បងប្អូនអតីតយុទ្ធជនចំនួន២០១គ្រួសារ.!

នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ឯកឧត្តមសុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជីវភាពរបស់បងប្អូនអតីតយុទ្ធជនចំនួន២០១
គ្រួសារ ដែលមានជីវភាពខ្វះខាត គ្មានដី គ្មានផ្ទះ ហើយពួកគាត់ទើបបានទទួលដីសម្បទានសង្គមកិច្ច និងផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កន្លងទៅថ្មីៗនេះ ក្នុងនោះនៅឃុំក្រយា ស្រុកសន្ទុក ចំនួន ១៤១គ្រួសារនិងឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយចំនួន៦០គ្រួសារ។FB_IMG_1633241226522 FB_IMG_1633241229006 FB_IMG_1633241238914 FB_IMG_1633241220636

You might like