ឯកឧត្តម​គួច​ ចំរើន​អញ្ជើញជួសំណេះសំណាលក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរនៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ.!

នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បានថ្លែងការកោតសរសើរដល់កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលបានខិតខំ អនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួន ប្រកបស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: ជូនបងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុនាពេលកន្លងមក។

ជាមួយគ្នានេះ ឯកឧត្តម​ អភិបាលខេត្ត ក៏បាននាំយកនូវអំណោយរួមមាន៖ ទឹកក្រូចចំនួន ១០០កេស ទឹកបរិសុទ្ធចំនួន ៥០កេស និងថវិកាចំនួន ១០លានរៀល ជូនដល់តំបន់ប្រតិបតិ្តការសឹករងខេត្តព្រះសីហនុ ដើម្បីជាការលើកទឹកចិត្តផងដែរ។FB_IMG_1633455101334 FB_IMG_1633455119817 FB_IMG_1633455044869 FB_IMG_1633455104578 FB_IMG_1633455108554 FB_IMG_1633455122665

You might like