ព្រឹកថ្ងៃសុក្រ ២កើត ខែឣស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១
ឯកឧត្តមយស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្ដមឣ៊ូច ភាឣភិបាលនៃគណ:ឣភិបាលតាកែវ ឣញ្ជើញចូលរួមប្រជុំ កិច្ចប្រជំុពេញឣង្គគណ:រដ្ឋមន្រ្តី ក្រោមឣធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចឣគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង(Video Conference)
របៀបវារ:នៃកិច្ចប្រជុំពេញឣង្គគណ:រដ្ឋមន្រ្តីនៅវិមានសន្តិភារួមមាន ÷
១.សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មីមាត្រា១០៦ថ្មី(មួយ)មាត្រា១១៩ថ្មី និង មាត្រ១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការប្រក្រតីនៃស្ថាប័នជាតិ ។
២.សេចក្ដីព្រាងច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន ។
៣.សេចក្ដីព្រាងកម្មវិធីវិនិយោគជាសាធារណ: ៣ឆ្នាំរំកិល ២០២២ – ២០២៤ ។
៤.បញ្ហាផ្សេងៗ ។

