លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះដឹកនាំកិច្ចប្រជុំស្តីពី ផែនការត្រៀមកម្លាំងសម្រាប់ការពារការបោះឆ្នោតឃុំសង្កាត់.!!

នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះលោកឧត្តមសេនីយ៍ទោសិទ្ធិឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបានដឹកនាំកិច្ចប្រជុំមួយស្តីពី ការដាក់ចេញនូវផែនការត្រៀមកម្លាំងសម្រាប់ការពារការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ខាងមុខ និងពង្រឹងប្រសិទ្ធភាពការងារស្នូលរបស់នគរបាល។

កិច្ចប្រជុំនេះផ្តោតទៅលើប្រធានបទចំនួន០៣គឺ
១-ដាក់ចេញផែនការត្រៀមកម្លាំង ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងពិធីបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០២២
២-ជម្រុញដល់ថ្នាក់ដឹកនាំនិងមន្ត្រីដែលប្រើ ប្រាស់រថយន្តស្លាកលេខ នប ត្រូវចូលរួមបង់ពន្ធនិងកែចង្កូត អនុវត្តន៍តាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល
៣-ពង្រឹងប្រសិទ្ធភាពការងារស្នូលប្រចាំថ្ងៃរបស់នគរបាលនិងក្រមសីលធម៌ វិន័យ វត្តមានឯកសណ្ឋានការប្រើប្រាស់អាវុធ ការអនុវត្តន៍តួនាទី ភារកិច្ចការ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជម្រុញដល់អស់លោកលោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កងឯកភាព ត្រូវពង្រឹងប្រសិទ្ធិភាពការងារនិងការទទួលខុសត្រូវរបស់ខ្លួន និងត្រូវពង្រឹងសមត្ថភាព ចំណេះ ជំនាញបន្ថែមទៀតដើម្បីបម្រើដល់ផែនជំនាញរបស់ខ្លួនឲ្យកាន់តែរីកចម្រើន ពិសេសត្រូវពង្រឹងសមត្ថភាពចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើការឲ្យបានលឿនរហ័សប្រកបដោយប្រសិទ្ធភាព បែបឌីជីថល ក្នុងអំឡុងពេលជម្ងឺកូវីដ១៩កំពុងរាតត្បាត។

គួរបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះមានការអញ្ជើញចូលរួមពីអស់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍និងមន្ត្រីផែនការិយាល័យជំនាញទាំង៣១ផ្នែកព្រមទាំងលោកអធិការទាំង៩ស្រុក/ក្រុង លោកមេបញ្ជាការវរះសេនាតូចការពារព្រំដែនគោកទាំង៤ផងដែរ៕FB_IMG_1633953155489 FB_IMG_1633953123299 FB_IMG_1633953126508 FB_IMG_1633953129700 FB_IMG_1633953138273 FB_IMG_1633953145367 FB_IMG_1633953148606 FB_IMG_1633953152066 FB_IMG_1633953159361

You might like