ផ្ទុះការិគន់អភិបាលស្រុកស្ទោងទើបឡើងបាន១ខែ១៣ថ្ងៃដកមន្រ្តីមានស្នាដៃនិងស្មៀនឃុំតាមអំពើចិត្ត
ខេត្តកំពង់ធំ : ផ្ទុះការិគន់កក្រើកពេញស្រុកស្ទោង ដោយមន្រ្តីលេមលឺមដូចគីង្គក់ឡើងវរ បានឡើងធ្វើជាអភិបាលស្រុកស្ទោង មួយខែ១៣ថ្ងៃ សម្រេចដកមន្រ្តីដែលមានស្នាដៃ ជាច្រើនរូបតាមតែអំពើចិត្តដោយប្រើសិទ្ធអំណាចផ្តាច់ការ មិនមានការឆ្លងយោបល់ពីក្រុមប្រឹក្សសស្រុកឡើយ។
លោកសាយ.គឹមឡម គឺជាមនុស្សកំពូលមានរឿងអាស្រូវ ត្រូវបានមហាជនអស់ជំនឿនិងភាពជឿជាក់ថា មិនស័ក្កសមជាថ្នាក់ដឹកនាំ និងមិនសមជាអ្នកបម្រើរាស្រ្ត តែសមតែជាក្រុមឈ្នួញបំផ្លាញធនធានធម្មជាតិ ដោយសារតែកន្លងមកព្រៃលិចទឹក ជាច្រើនហិចតាត្រូវឈូសឆាយបំផ្លាញដោយឃុបឃិតជាមូយឈ្មួញកន្លងមក ធ្វើឲ្យបាត់បង់ព្រៃលិចទឹក ដែលជាធនធានសម្បត្តិរដ្ឋ.កន្លងមកលោក សាយ គឹមឡម.បានយកដីតំបន់បី ដែលជាតំបន់ហាមឃាត់ ក្នុងឃុំម្សាក្រង មកធ្វើជាកម្មសិទ្ធ។
លោក.លឹម.ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោង បាននឲ្យដឹងថា លោកពុំមានកំហុសអ្វីសោះឡើយ ស្រាប់តែលោក សាយ គឹមឡម អភិបាលស្រុកទើបឡើងថ្មី បានឃុបឃិតគ្នាចោទប្រកាន់ មូលបង្កាច់ដោយពុំមានការពិត ថែមទាំងបានដើរបង្ខំឲ្យមន្រ្តី ផ្តិតមេដាយដើម្បី ដករូបលោកចេញពីភូមិបាលស្រុក ដោយពុំមានកំហុសសោះឡើយ។
លោក.លឹម.ប៊ុនហេង បានបញ្ជាក់ថា ចំពោះរឿង ប្រជា ពលរដ្ឋដែលបានសាងសង់ នៅលើចំណីផ្លូវ គឺជាអំណាចរបស់ អភិបាលស្រុកស្ទោងជាអ្នកចេញលិខិតឲ្យសាងសង់ ភូមិបាលពុំមានសិទ្ធិទាល់តែសោះ ដោយឡែកកាសម្រេចរបស់អភិបាលស្រុក គឺយោងទៅតាមការចុះពិនិត្យ ដោយមានការព្រមព្រៀងពី គណៈកម្មការចម្រុះ ដោយសម្របសម្រួលទៅតាមការស្នើរសុំរបស់ប្រជាពលរដ្ឋ ពីការរស់នៅតាំងពីឆ្នាំ១៩៧៩មកម្លេះ ដោយស្ថានភាពផ្ទះឈើ ចាស់ពុកផុយទើបរុះរើសាងសង់លើផ្ទៃដីផ្ទះចាស់តែប៉ុណ្ណោះ។
មហាជនបានសំណូមពរឲ្យ ឯកឧត្តម ងួន.រតនះ. អភិបាលខេត្តកំពង់ធំ រួមទាំងក្រុមប្រឹក្សាស្រុក មេត្តាពិចារណាចំពោះការដកហូតតំណែង ប្រធានការិយាល័យភូមិបាលស្រុក និងស្នៀនឃុំបន្ទាយស្ទោង ដោយសារការដកតំណែងនេះ បានធ្វើឡើងដោយឯកតោភាគគី ស្រេចតែអំពើចិត្ត ដោយពុំមានការ ប្រជុំក្រុមប្រឹក្សាស្រុកឡើយ ទង្វើបែបនេះគឺជាការបំពានច្បាប់ទាំងស្រុង។
ប្រភពបែកធ្លាយ ក្នុងកិច្ចប្រជុំមេឃុំ មេភូមិ.បានយកញាតិរបស់អភិបាលស្រុក ឲ្យមេឃុំ មេភូមិក្រុមប្រឹក្សាឃុំ ផ្តិតមេដៃគាំទ្ររឯកភាពដកលោក លឹម.ប៊ុនហេង បើមេឃុំនិងមេភូមិណាមិនគាំទ្រ បានសេចក្តីថាប្រឆាំងនិងលោកសាយ គឹមឡម អភិបាលស្រុកនិងចាត់ការនៅពេលក្រោយ៕
ប្រភពពីផ្ទៃក្នុង.បានទម្លាយនូវ ពាក្យបណ្ដឹងទៅ សម្តេចក្រឡាហោមសរ ខេង.ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ.និងលិខិតស្នើរសុំជួយអន្តរាគមន៍ ឯកឧត្តម ងួន. ញ៉ិល អនុប្រធានរដ្ឋសភាជាតិ.និងស្នាមមេដៃគាំទ្រ មិនឲ្យមានការដក តំណែងលោក.លឹម.ប៊ុនហេង ឲ្យបន្តតំណែងជា ប្រធានការិយាល័យភូមិបាលស្រុកស្ទោងបន្តទៀត រាប់រយគ្រួសារផងដែរ៕

