អភិបាលខេត្តបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែងនិងស្ថានីយ៍ស្រាវជ្រាវភ្ញាស់កូនត្រីបង្កាត់ពូជត្រី.!

នៅថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែងនៅភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ដែលជាគម្រោង របស់រាជរដ្ឋាភិបាលតាម
រយៈមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងដែលមានប្រវែង៦០ម៉ែត្រទទឹង៨ម៉ែត្រដោយមានការអភិវឌ្ឍន៍លើគ្រោងនឹងបញ្ចប់នៅការដ្ឋាននៅចុងខែធ្នូ ឆ្នាំ២០២១។

បន្ទាប់មកឯកឧត្តម អភិបាលខេត្តក៏បានបន្តចុះពិនិត្យស្ថានីយ៍ស្រាវជ្រាវ ភ្ញាស់កូនត្រីបង្កាត់ពូជត្រី ស្ថិតនៅក្នុងសង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្តបានមានប្រសាសន៍ថា ស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ នឹងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២១ ខាងមុខនេះ ហើយស្ថានីយ៍នេះនឹងអាចរួមចំណែកបង្កើនបាន ពូជកូនត្រី ជាច្រើនប្រភេទ ពិសេសអភិរក្សនៃត្រីប្រភេទមេពូជ ដែលកម្រៗ ដែលមានក្នុងខេត្តស្ទឹងត្រែង និងបានបង្កើតបាននូវផលស្តុកត្រីធម្មជាតិនៅស្ទឹងត្រែងឡើងវិញផងដែរ។

តាមការបញ្ជាក់របស់លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថាការសាងសង់ស្ថានីយ៍ ស្រាវជ្រាវ និងផលិតកូនត្រីពូជ នេះបង្កើតឡើងតាមគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ(ដំណាក់កាលទី៣)សមាសសភាគទី១ របស់អង្គការ The world Bank។ ហើយនេះក៏ជាប្រវត្តិសាស្រ្តថ្មី មួយសម្រាប់បងប្អូនអ្នកខេត្តស្ទឹងត្រែងរង់ចាំ នូវការបង្កើតឲ្យមានស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ ប្រចាំនៅភូមិភាគឥសាន នៃប្រទេសកម្ពុជា៕FB_IMG_1634455221712 FB_IMG_1634455224601 FB_IMG_1634455215710 FB_IMG_1634455218899 FB_IMG_1634455273205

You might like