អភិបាលខេត្តមណ្ឌលគិរី អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការស្តារនូវប្រព័ន្ធធារាសាស្រ្តទំនប់អូរទេស្ថិតនៅក្នុងក្រុងសែនមនោរម្យ.!

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី១៨ខែតុលាឆ្នាំ២០២១នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំ ស្តីពីការជួសជុលស្តារឡើងវិញនូវប្រព័ន្ធធារាសាស្រ្តទំនប់លើប្រព័ន្ធធារាសាស្រ្តទំនប់ក្រោមនិងការពិភាក្សាលើការកសាងប្រព័ន្ធធារាសាស្រ្តទំនប់អូរទេស្ថិតនៅក្នុងក្រុងសែនមនោរម្យ ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត ព្រមទាំងកងកម្លាំង ប្រធាន អនុប្រធានមន្ទីរ/អង្គភាព លោកអភិបាលក្រុង/ស្រុកពាក់ព័ន្ធ ក្នុងគោលបំណងសិក្សាពីប៉ះពាល់ ព្រមទាំងដំណោះស្រាយនានា ធ្វើយ៉ាងណាជំរុញអោយការអនុវត្តផែនការកសាងប្រពន្ឋ័រាសាស្រ្ត ធានាដល់គ្រប់គ្រង ប្រើប្រាស់ទឹកស្អាត សម្រាប់ផ្គត់ផ្គង់ដល់ក្រុងសែនមនោរម្យ ដំណើការទៅរលូន ។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្រុងសែនមនោរម្យ គឺជាការងារចាំបាច់មួយដែលត្រូវដោះស្រាយបន្ទាន់ ដើម្បីធានាដល់ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងក្រុងសែនមនោរម្យ ។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់កងកម្លាំង មន្ទីរ-អង្គភាព អាជ្ញាធរក្រុង/ស្រុកពាក់ព័ន្ធ ត្រូវចូលរួមសហការ ជាមួយមន្រ្តីបច្ចេកទេស ដែលកំពុងប្រតិបត្តិការ ក្នុងតំបន់អនុគម្រោង ឱ្យបានហ្មត់ចត់បំផុត លើវិធានការសន្តិសុខ ដើម្បីធានាបាននូវសុវត្ថិភាព ដល់ក្រុមការងារ ក៏ដូចជាគ្រឿងចក្រ កម្លាំងពលករ ដែលកំពុងអនុវត្តគម្រោង ។

បន្ទាប់ពីកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរក្រុង ចុះពិនិត្យវិមានឯករាជ្យ ដើម្បីធ្វើការកែល្អ រៀបចំសោភ័ណភាព អនាម័យ ទីធ្លាជុំវិញវិមានឯករាជ្យ សម្រាប់ត្រៀមរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នាពេលខាងមុខនេះ ៕FB_IMG_1634557797482 FB_IMG_1634557806309 FB_IMG_1634557809032 FB_IMG_1634557801255

You might like