នាព្រឹកថ្ងៃពុធទី២០ខែតុលាឆ្នាំ២០២០នេះឯកឧត្តមសួរ វីរៈទីប្រឹក្សាសម្តេចក្រឡាហោមស ខេងបាននាំយកនូវថវិការចំនួន៥០,០០០,០០០រៀលជូនrមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនានាដែលមន្ទីរពេទ្យកំពុងជួបប្រទះក្នុងបរិបទកូវីដនេះ។
ឯកឧត្តម សួរ វីរៈ បានមានប្រសាសន៍ដែរថា បើទោះបីអាជីវកម្មទាំងឡាយកំពុងប្រឈមនឹងបញ្ហាជាច្រើនក្នុងបរិបទកូវីដនេះក៏ដោយ ក៏ឯកឧត្តមសន្យាថានឹងបន្តការគាំទ្រជា
បន្តបន្ទាប់ទៀតផងដែរ។
ជាមួយគ្នានេះឯកឧត្តមក៏បានលើកឡើងថា មន្ទីរពេទ្យគន្ធបុប្ផាបាននឹងកំពុងតែខ្វះខាតថវិកាយ៉ាងខ្លាំងក្នងបរិបទកូវីដនេះ ដោយសារអំណោយពីគ្រប់ទិសទីមានការធ្លាក់ចុះហើយឯកឧត្តមសូមអំពាវនាវដល់សាធារណជន ក៏ដូចជាប្រជាពលរដ្ធទូទៅនាំគ្នាចូលរួមជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន។
សូមបញ្ជាក់ថា ជំនួយថវិកា ៥០,០០០,០០០រៀលនេះគឺជាជំនួយថវិកាលើកទី៤ ដែលកន្លងមកឯកឧត្តមបានឧបត្តម្ភថវិកាជាបន្តបន្ទាប់។ ដោយលើកទី១ចំនួន៤,០០០ដុល្លា, លើទី២ចំនួន៤,២០០ដុល្លា,
និងលើកទី៣ ចំនួន៤,២៧៦ដុល្លា។

