នៅព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០២១នេះ
ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានចូលរួមកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប)តាមប្រព័ន្ធបញ្ជូនរូបភាព និងវីដេអូ(ZOOM)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.អ.ប។
របៀបវារ:
១)ការពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៨ របស់គ.ជ.អ.ប
២)របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ឆ្នាំ២០២០ និងឆមាសទី១ ឆ្នាំ២០២១
៣)ការពិនិត្យ ពិភាក្សាលើសេចក្តីព្រាងឯកសារកម្មវិធីជាតិស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២(២០២១-២០៣០)
៤)បញ្ហាផ្សេងៗ:
សេចក្តីរាយការណ៍អំពីលទ្ធផលនៃការកែសម្រួលសេចក្ដីណែនាំស្តីពីគោលការណ៍ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។

