លោកព្រាប គារ៉ាត់គយចល័តតំបន់៦បានដឹកនាំ កម្លាំងចម្រុះចុះចាប់ម៉ូតូគ្មានពន្ធនាំចូលក្នុងស្រុកមេមត់

ថ្ងៃទី២២ខែតុលា ឆ្នាំ២០២១នេះ
លោកព្រាប គារ៉ាត់គយចល័តតំបន់៦បានដឹកនាំកម្លាំងចម្រុះចុះឆ្មក់ចាប់ម៉ូតូគ្មានពន្ធនាំចូល ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះចំនួន ២៦កន្លែង ស្ថិតនៅផ្សារមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាលទ្ធផលចាប់បានម៉ូតូចម្រុះគ្រប់ប្រភេទចំនួន ៩៨គ្រឿង ។
បច្ចុប្បន្នម៉ូតូទាំង៨៩គ្រឿងនេះ ត្រូវបានកម្លាំងគយចល័តដឹកជញ្ជូនយកទៅរកទុកនៅកន្លែងឈរជើង បណ្តោះអាសន្ន ផ្លូវជាតិលេខ៧ ឃុំក្រែក ស្រុកពញាក្រែក ដើម្បីអនុវត្តតាមនីតិវិធីគយ និងរដ្ឋាករ។FB_IMG_1634893142132 FB_IMG_1634893147322 FB_IMG_1634893139053 FB_IMG_1634893158748

You might like