អភិបាលខេត្តកំពង់ស្ពឺបានផ្តល់សម្ភារៈសិក្សាដល់កុមារកំព្រាត្រៀមនិងបើកដំណើរការសាលាឡើងវិញ.!

ឯកឧត្តមវ៉ី សំណាងមានក្តីសង្ឃឹមផ្តើម​ចេញ​ពី​ទឹក​ចិត្ត​សប្បុរសធម៌​​សម្រាប់កុមារ​កំព្រា​ចំនួន៤២នាក់ដែល​កំពុងរស់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺដែលជាសមាគមសម្ព័ន្ធពាណិជ្ជករនិងឧស្សាហកម្មនៅកម្ពុជាបាននាំយក​សម្ភារៈសិក្សាទៅចែកជូននិងសួរ​សុខទុក្ខ​ក្នុង​គោលបំណង​​លើក​ទឹក​ចិត្ត​ពួកគេ​ឱ្យទទួល​បាន​ភាព​កក់ក្តៅ​ពី​សង្គម។

លើកឡើងនៅក្នុងឱកាសនោះលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែង​​ថា ការ​ចែក​ជូននូវសម្ភារៈ​សិក្សា​ដល់​ក្មេង​កុមារ​កំព្រា​ទាំង​៤២នាក់​របស់សមាគមសម្ព័ន្ធពាណិជ្ជករនិងឧស្សាហកម្មនៅកម្ពុជាដែលដឹកនាំដោយលោកស្រី ឈុន ស៊ីន គឺបានបង្ហាញនូវសន្តាន​ទឹក​ចិត្ត​អាណិតស្រឡាញ់ គិតគូរពីសុខទុក្ខក្មួយៗដែលកំពុងរស់នៅជុំគ្នាក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ។មួយវិញទៀតការផ្តល់ជាសម្ភារៈសិក្សានាពេលនេះទៀតសោតក៏ស្របពេលដែលវិស្សមកាលឆ្នាំថ្មីត្រៀមនិងបើកឡើងវិញផងដែរ។

អភិបាលខេត្តកំពង់ស្ពឺបានថ្លែងទៀតថាការផ្តល់នូវសម្ភារៈសិក្សានិងការចុះមកសាកសួរសុខទុក្ខពីសំ ណាក់សមាគមសម្ព័ន្ធពាណិជ្ជករនិងឧស្សាហកម្មនៅកម្ពុជាក៏បានផ្តល់នូវកម្លាំងចិត្តនិងភាព​កក់ក្តៅ​សម្រាប់ក្មេង​កំព្រា​ទាំងអស់នៅទីនេះផងដែរ មួយវិញទៀតបានផ្តល់ឱកាសឱ្យពួកគេអាចបន្តការសិក្សាបានកាន់ខ្ពស់ប្រកបដោយភាពជឿជាក់ពីថ្នាក់ដឹកនាំ។

សូមបញ្ជាក់ផងដែរថាអំណោយរបស់លោកជំទាវ ឈុន ស៊ីន និង សមាគមសម្ព័ន្ធពាណិជ្ជករ និង ឧស្សា ហកម្ម នៅកម្ពុជាដែលបានផ្តល់ឱ្យកុមារកំព្រាក្នុង” មណ្ឌលកុមារកំព្រាខេត្តកំពស្ពឺចំនួន៤២នាក់ រួមមាន÷ អាវ កាបូប សៀវភៅ ជ័រលុប ខ្មៅដៃ កន្ត្រៃ ម៉ាស កង់ អង្ករ សាប៊ូ ថ្នាំដុសធ្មេញ បាល់ កំសៀវអគ្គីសនី ថវិកា១០០០ដុល្លានិងគ្រឿងឧបភោគជាច្រៀនទៀត៕FB_IMG_1635209632825 FB_IMG_1635209667718 FB_IMG_1635209651242 FB_IMG_1635209681493 FB_IMG_1635209672305 FB_IMG_1635209625781 FB_IMG_1635209629101

You might like