លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះអញ្ជើញបើកកិច្ចប្រជុំ ពង្រឹងប្រសិទ្ធភាពនិតិវិធីរដ្ឋបាលដល់នគរបាលការិយាល័យជំនាញ.!

នៅព្រឹកថ្ងៃទី២៦ខែតុលា ឆ្នាំ២០២១
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំមួយស្តីពីការពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃ ដល់ការិយាល័យជំនាញក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះផ្តោតលើរបៀបវរ:សំខាន់ៗចំនួន៣គឺ
១-ការពង្រឹងការអនុវត្តនិតិវិធី ២-ការពង្រឹងការងាររបៀបរបបកិច្ចការរដ្ឋបាល ៣-ការងារបញ្ជូនសំណុំរឿង និងគ្រប់គ្រង អនុវត្តដីកា ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញជាច្រើនរូប។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់នគរបាល និងជម្រុញដល់នគរបាលគ្រប់ការិយាល័យជំនាញ ត្រូវយកចិត្តទុកដាក់លើការអនុវត្តន៍តួនាទី ភារកិច្ច ពិសេសត្រូវពិនិត្យឲ្យបានល្អិតល្អន់លើការអនុវត្តន៍និតិវិធី ការចេញលិខិតស្នាមផ្សេងៗត្រូវធ្វើយ៉ាងណាឲ្យបានត្រឹមត្រូវតាមបែបបទរដ្ឋបាល ចំពោះដីកាតុលាការត្រូវចាត់បញ្ជូននិងអនុវត្តន៍ឲ្យបានទាន់ពេលវេលា៕FB_IMG_1635222270016 FB_IMG_1635222278082 FB_IMG_1635222275102 FB_IMG_1635222272750 FB_IMG_1635222280913

You might like