ឯកឧត្តមសុខ លូអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីករណី អាជីវករតវ៉ាជាមួយអ្នកគ្រប់គ្រងផ្សារបឹងឈូកក្រុងបាត់ដំបង.!

នារសៀលថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមសុខ លូអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីករណីការតវ៉ារបស់អាជីវករ ជាមួយអ្នកគ្រប់គ្រងផ្សារបឹងឈូក ក្រុងបាត់ដំបង ។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក អភិបាលរង នៃគណអភិបាលខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ លោកនាយកទីចាត់ការផែនការវិនិយោគព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕FB_IMG_1635238299117 FB_IMG_1635238258665 FB_IMG_1635238261291 FB_IMG_1635238255109

You might like