ឯកឧត្តមនាយឧត្តមសេនីយ៍សែម សុវណ្ណនីអនុញ្ញាតិលោកវរៈសេនីយ៍ឯកយោធាបារាំងប្រចាំកម្ពុជាជួបពិភាក្សាការងារ.!!

ភ្នំពេញ៖ នៅទីស្តីការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ឯកឧត្តមនាយឧត្តមសេនីយ៍សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អនុញ្ញាតិ លោកវរៈសេនីយ៍ឯក Frederic DAUMAS អនុព័ន្ធយោធាបារាំងប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋានប្រចាំនៅប្រទេសវៀតណាម ចូលជួបពិភាក្សាការងារ។
ក្នុងជំនួបនោះ ឯកឧត្តម អគ្គនាយកម្ឈមណ្ឌលជាតិ បានស្នើរសុំទៅភាគីបារាំង បន្តបញ្ជូនយោធាចារ្យមកហ្វឹកហ្វឺនប្រចាំឆ្នាំ លើជំនាញអាវុធហត្ថ, កំទេចគ្រឿងផ្ទុះថ្នាក់អាស៊ាននិងតំបន់,ផ្លាស់ប្តូរទសស្សនកិច្ចប្រចាំឆ្នាំលើវិស័យរក្សាសន្តិភាព រវាងប្រទេសទាំងពីរ និងវគ្គភាសាបារាំងរយៈពេលមធ្យមនិងវែង នៅកម្ពុជា៕FB_IMG_1644476243346 FB_IMG_1644476266355 IMG_20220210_135834 FB_IMG_1644476262399 FB_IMG_1644476256058

You might like