នាព្រឹកថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត នាយករងរដ្ឋបាលខេត្ត កងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរសាខាជំនាញជុំវិញខេត្ត លោកនាយក នាយករងទីចាត់ការ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត។
របៀបវារៈដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត រួមមាន៖
១. ពិនិត្យកូរ៉ុមរបស់ក្រុមប្រឹក្សាខេត្ត ដែលបានចូលរួមប្រជុំ ដោយ លោក ឃុន ស៊ា នាយករងរដ្ឋបាលខេត្ត។
២. មតិបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ ដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត។
៣. ពិនិត្យនិងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២២ អានដោយលោក អៀង ឡាយ អនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សា។
៤. ពិនិត្យនិងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ អានដោយលោក ធូ សំណាង មន្ត្រីការិយាល័យសរុប និងព័ត៌មាន។
៥ . ពិនិត្យនិងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តតាកែវ អានដោយ លោក ជឹម សាវរី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស
៦. ពិនិត្យនិងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ អាន ដោយ លោក ឃុន ស៊ា នាយករងរដ្ឋបាលខេត្ត។
៧. ពិនិត្យនិងអនុម័ត សេចក្តីព្រាងប្រតិទិនសម្រាប់កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសម្រាប់ឆ្នាំ២០២៦-២០២៧ អានដោយ លោក ភុំ ផល នាយកទីចាត់ការរដ្ឋបាលខេត្ត
៨.ពិនិត្យនិងអនុម័ត លើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការរបស់សាលាខេត្តតាកែវ សម្រាប់ខែមីនា ឆ្នាំ២០២៦ អានដោយលោក ជឹម សាវរី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស។
៩. បញ្ហាផ្សេងៗ
១០. ប្រកាសពេលវេលា កិច្ចប្រជុំសាមញ្ញលើកទី២៤ នៅថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៦ និងប្រកាសបិទអង្គប្រជុំ ដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត។

