រដ្ឋបាលខេត្តស្ទឹងត្រែងនិងមន្ទីរកសិកម្ម នាំយកដើមឈើចំនួន១.០៨០ដើម ទៅដាំក្នុងឱកាស«បុណ្យរុក្ខទិវា» ឆ្នាំ២០២២

ស្ទឹងត្រែង÷ នាព្រឹកថ្ងៃអង្គារ ៧កេីត​ ខែអាសាឍ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​ ២៥៦៦​ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធ «បុណ្យរុក្ខទិវា» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និង ឯកឧត្តម គណៈអភិបាលរងខេត្តសមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត សហគមន៍ព្រៃឈើក្នុងខេត្ត អង្គការនិងដៃគូអភិវឌ្ឍន៍ យុវជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៧៥០នាក់។

ថ្លែងនៅក្នុងឱកាស «បុណ្យរុក្ខទិវា» នេះ ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា÷ ការប្រារព្ធបុណ្យរុក្ខទិវានាថ្ងៃនេះ គឺពិតជារួមចំណែកដល់ការអភិរក្ស និងការពារព្រៃឈើ ដែលជាកាតព្វកិច្ច និងការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ ឯកឧត្តមបានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមបណ្តុះគំនិតនៃការស្រឡាញ់ដើមឈើ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា និងចូលរួមដាំកូនឈើនៅតាមសហគមន៍ ទីអារាម ភូមិដ្ឋាន តាមដងផ្លូវ រមណីយដ្ឋាន និងកន្លែងផ្សេងៗទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ ការអភិរក្ស និងជាប្រយោជន៍ដល់ការរស់នៅរបស់ខ្លួនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវៈចម្រុះផងដែរ។

បើតាមការបញ្ជាក់ពី លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានឲ្យដឹងថា÷ នៅក្នុងឱកាស «បុណ្យរុក្ខទិវា» ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានកំណត់យកទីតាំងនៅបរិវេណ.រមណីយដ្ឋានសហគមន៍ព្រៃភ្នំឈ្ញោក ក្នុងភូមិសាស្រ្តភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដើម្បីប្រារព្ធពិធីដាំដើមឈើ និងចែកដើមឈើរួមមានដូចជាដើមក្រញ៉ូងចំនួន ៥០០ ដើម , បេងចំនួន ១៨០ ដើម ក្ងោកចំនួន ៣០០ ដើម និងស្វាយកែវរមៀតចំនួន ១០០ ដើម សរុបទាំងអស់ចំនួន១.០៨០ដើម ។ ក្រៅពីនេះ ខណ្ឌ រដ្ឋបាលព្រៃឈើ ក៏បានប្រគេនកូនឈើដល់ព្រះសង្ឃ និងចែកកូនឈើដល់សហគមន៍ សាលារៀន និងប្រជាពលរដ្ឋចំនួន ៥.០០០ ដើម្បីធ្វើការដាំដុះផងដែល៕FB_IMG_1657010558186 IMG_20220705_154828 FB_IMG_1657010623569 FB_IMG_1657010625854 IMG_20220705_154754 FB_IMG_1657010589709 FB_IMG_1657010573324 FB_IMG_1657010604511 FB_IMG_1657010611213 FB_IMG_1657010594965 FB_IMG_1657010644518

You might like