លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការការងារប្រចាំខែមេសានិងលេីកទិសដៅខែឧសភា

ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការការងារប្រចាំខែមេសា និងលេីកទិសដៅខែឧសភា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការដឹកនាំរបស់ ឯកឧត្តមស្នងការ ស្ដីពីការពង្រឹងការងារការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យ។

បន្ថែមលើសពីនេះ លោកអធិការក៏បានផ្សព្វផ្សាយខ្លឹមសារកិច្ចប្រជុំZOOM កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ស្ដីពី “ការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពការងារមន្ត្រី” ដល់អង្គប្រជុំបានជ្រាបផងដែរ។

ឆ្លៀតឱកាសនោះដែរ លោកអធិការក៏បាន ធ្វើពិធីប្រកាសការផ្ទេរភារកិច្ច តែងតាំងមុខតួនាទី មន្ត្រីនគរបាលជាតិចំនួន ០១នាក់ តម្លើងឋានន្តរសក្ដិចំនួន ០១នាក់ និងប្រគល់ប័ណ្ណសរសើរចំនួន ០២នាក់ផងដែរ។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ចើញចូលរួមពីលោកអធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍ នាយរងផ្នែកនាយរងប៉ុស្ដិ៍ និងមន្ត្រីជានារីទាំងអស់សរុបចំនួន ២០០នាក់ ស្រី ៤៤នាក់ ផងដែរ៕IMG_20260424_131902

You might like