លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចុះត្រួតពិនិត្យការហ្វឹកហាត់ឈរផែន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំរីករាយ)…

ភ្នំជុំរីករាយ : ដោយទទួលបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យការងារហ្វឹកហាត់ឈរផែន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំរីករាយ) ដើម្បីត្រៀមចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៩ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២២) និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារសេនាធិការដ្ឋាន និងសមិទ្ធផលនានា នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ៕FB_IMG_1657520678294 FB_IMG_1657520685220 FB_IMG_1657520688630 FB_IMG_1657520696053

You might like