ខេត្តតាកែវ៖ នារសៀលថ្ងៃចន្ទ១៣ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទីទី១១ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជើញចូលរួមពិធី” ប្រកាសផ្ទេរភារកិច្ច លោក កែវ វ៉ាន្នី ពី ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ ទៅជា ប្រធានសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិភ្នំពេញ ចំណែកឯ លោក ស៊ុន ឆាយ ពីប្រធានសាខាគយ និងរដ្ឋាករកំផែអន្តរជាតិភ្នំពេញ មកជា ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ “។
ពិធីប្រកាសផ្ទេរភារកិច្ចនេះ មានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងឯកឧត្តម សែ សុឃន អគ្គនាយរង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕

