ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២
អង្គសន្និបាតទេសចរណ៍មានការចូលរួមធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗ ដូចខាងក្រោម៖
ប្រធានបទទី១៖ ការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍តាមច្រកទ្វារអន្តរជាតិក្នុងបរិបទថ្មី និងដំណើរទេសចរណ៍បើកបរដោយខ្លួនឯងសម្រាប់ប្រទេសកម្ពុជា និងតំបន់អាស៊ាន (ដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍)
ប្រធានបទទី២ ៖ និន្នាការនៃការហោះហើរតាមគន្លងថ្មី និងបច្ចុប្បន្នភាពនៃការហោះហើរមកកម្ពុជា (ដោយឯកឧត្តម ជា អូន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល)
ប្រធានបទទី៣ ៖ ការសម្រួលបែបបទរថយន្តទេសចរណ៍ចេញ-ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិ (ដោយឯកឧត្តម សែ សុឃនអគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា)
ប្រធានបទទី៤ ៖ ការសម្រួលបែបបទនៃការធ្វើដំណើររបស់ភ្ញៀវទេសចរតាមច្រកទ្វារអន្តរជាតិ (ដោយឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ)
ប្រធានបទទី៥ ៖ គោលការណ៍ និងការកែសម្រួលលក្ខខណ្ឌរបស់ក្រសួងសុខាភិបាលសម្រាប់ទេសចរនិងអ្នកដំណើរចូលមកកម្ពុជា(ដោយឯកឧត្តមលី សូវ៉ាន់ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល)
ចំពោះលទ្ធផលលំអិតនៃអង្គសន្និបាត ក្រសួងនឹងរាយការណ៍ជាបន្តបន្ទាប់ទៀត៕

