អាជ្ញាធរខេត្តមណ្ឌលគិរីជ្រើសរើសកូន ឈើចម្រុះដាំលើបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំក្នុងពិធីបុណ្យរុក្ខទិវាឆ្នាំ២០២២…

មណ្ឌលគិរី៖ ដើម្បីកែលំអសោភ័ណភាពនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ឱ្យកាន់តែមានភាពស្រស់បំព្រង និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាក្នុងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំប្រារព្ធ «បុណ្យរុក្ខទិវា» ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត យុវជន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជា ៣០០នាក់ ដែលប្រព្រឹត្តទៅនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការរៀបចំបុណ្យ រុក្ខទិវា ៩ កក្កដា ក្នុងគោលបំណងបំផុសស្មារតីដល់ប្រជាពលរដ្ឋ គ្រប់ទីកន្លែងឱ្យចូលរួមដាំដើមឈើ ដើម្បីបង្កើនគម្របព្រៃឈើ និងការគ្រប់គ្រងបរិស្ថាន ចូលរួមរក្សាអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ ទេសចរណ៍ ការសិក្សាស្រាវជ្រាវ ប្រព័ន្ធការពារដីជម្រាល និងជីវចម្រុះ។ ជាមួយគ្នានោះ ក៏ជាព្រឹត្តិការណ៍លើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ ពីសារៈសំខាន់នៃធនធានធម្មជាតិ បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់ ដាក់អន្ទាក់សត្វដោយខុសច្បាប់ផងដែរ។ ឯកឧត្តម បន្តថា ពិធីបុណ្យ ” រុក្ខទិវា ” គឺជាទិវាបំផុសចលនាដាំដុះដើមឈើ ដែលជាប្រពៃណីដ៏ល្អផូរផង់ របស់ព្រះរាជាណាចក្រកម្ពុជា។ ទិវានេះ មានចាប់តាំងពី “សម័យសង្គមរាស្រ្តនិយម” ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងដឹកនាំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ តាំងពីឆ្នាំ១៩៥២ រហូតមក។ ឯកឧត្តម បានសំណូមពរដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ នៅបរិវេណភ្នំដោះក្រមុំនេះ ដែលជាកន្លែងមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ និងជាកន្លែងគោរពសក្ការៈបូជារបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស បងប្អូនជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ដែលមានតាំងពីដើម រហូតមកដល់ពេលនេះ ហើយយើងនឹងខិតខំបន្តថែរក្សាភ្នំដោះក្រមុំនេះ ឱ្យបានគង់វង្សទុកសម្រាបកូនចៅជំនាន់ក្រោយៗទៀត។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យរុក្ខទិវានៅខេត្តមណ្ឌលគិរី ឆ្នាំ២០២២នេះ ដោយមានការសហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុងសែនមនោរម្យ និងមន្ទីរវប្បធម៌ បានសម្រេចកំណត់យកទីតាំង នៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ដើម្បីរៀបចំពិធីរុក្ខទិវាថ្នាក់ខេត្តនាពេលនេះ ហើយបានជ្រើសរើសយកកូនឈើស្រល់ចំនួន ៩៩៩ដើម និងបានដាំតាមដងផ្លូវ ក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំ នូវប្រភេទកូនឈើចម្រុះ សរុបចំនួន ១ ២៥០ដើម ក្នុងនោះ មានកូនឈើ ដើមកាក់មាស ៥០ដើម គ្រែលឿង ១០០ដើម ព្រីយ៉ាថង ១០០ដើម ដើមសាគូរ៉ា ២០០ដើម ភំភួង ៣០០ដើម ដើមផ្កាក្រដាស ១០០ដើម ដើមផ្កាព្រិល ២០០ដើម ដើមក្ងោកខ្មែរ ២០០ដើម សម្រាប់ដាំក្នុងពិធីរុក្ខទិវានេះ៕FB_IMG_1657691891027 FB_IMG_1657691894296 FB_IMG_1657691898237 FB_IMG_1657691901118 FB_IMG_1657691907359 FB_IMG_1657691910421 FB_IMG_1657691913721 FB_IMG_1657691918198 FB_IMG_1657691923364 FB_IMG_1657691925927

You might like