កិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ ២០២២និងលើកទិសដៅអនុវត្តបន្ត..

ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង។

ឯកឧត្តមបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំស.ស.យ.ក. ខេត្ត ក្រុង ស្រុកក្រុមការងារចុះជួយ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយទំនួលខុសត្រូវ និងការចូលរួមចំណែកយ៉ាងសកម្មក្នុងការបំពេញភារកិច្ចការងារជួយដល់សង្គម ការងារមនុស្សធម៌ បរិស្ថាន អប់រំ កីឡា សាសនា និងជាពិសេសបានចូលរួមអនុវត្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលនាំឱ្យមានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ។

ក្នុងនោះដែរឯកឧត្តមបានស្នើថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែងបង្កើនកិច្ចសហការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមការងារចុះជួយមូលដ្ឋាន អាជីវករ ដើម្បីដំណើរការសកម្មភាព ស.ស.យ.ក. ខេត្តព្រៃវែង ឲ្យកាន់តែល្អប្រសើរថែមទៀត។

ក្នុងនោះដែរសូមសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែងដើម្បីបើកវគ្គបំប៉នវិទ្យាសំខាន់ៗដល់សិស្សថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។FB_IMG_1657896669519 FB_IMG_1657896740319 FB_IMG_1657896723647 FB_IMG_1657896701699 FB_IMG_1657896680697

You might like