រថយន្ត​ដឹកសំរាម​ចំនួន​១៥គ្រឿង​ត្រូវបានប្រគល់ជូនទៅ១១ក្រុងស្រុក..

តាមរយះគម្រោង ៣សេវា ៣គាំទ្រ(៣ស៣គ)ដេីម្បីការរស់នៅស្អាត ភូមិឋានស្អាត របស់ក្រសួងបរិស្ថាន ថ្ងៃនេះបានប្រគល់រថយន្តដឹកសំរាមចំនួន១៥រឿង ដែល ១០ គ្រឿងជាអំណោយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា (គម្រោង KUSANONE) ត្រូវបានធ្វើពិធីប្រគល់-ទទួល ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម Mikami Massahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន។ ពិធីនេះ ក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន និងតំណាងមន្ទីរបរិស្ថានខេត្តទាំង១១ ជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរ រថយន្តដឹកសំរាមចំនួន១៥គ្រឿងនេះ បានចែកជូនបន្តដល់មន្ទីរបរិស្ថាននិងរដ្ឋបាលក្រុងស្រុក សម្រាប់ផ្តល់សេវាសម្អាត ប្រមូល ដឹកជញ្ជូនសំរាមសំណល់រឹងនៅតាមក្រុង ស្រុកចំនួន១១ នៃខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ។IMG_20220718_152617_992 IMG_20220718_152616_345 IMG_20220718_152621_069 IMG_20220718_152638_232 IMG_20220718_152641_832 IMG_20220718_152633_570

You might like